​គំរូ​ស្មាតហ្វូន​​ថ្មី​មួយ​ មាន​អេក្រង់​អាច​ពត់​ចុះ​ឡើង​បាន​យ៉ាង​ឡូយ

​គំរូ​ស្មាតហ្វូន​​ថ្មី​មួយ​ មាន​អេក្រង់​អាច​ពត់​ចុះ​ឡើង​បាន​យ៉ាង​ឡូយ

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​នៃ​មន្ទីរ​ពិសោធន៍ Human Media Lab ​នៃ​​សាកល​វិទ្យាល័យ Queen ប្រទេស​កាណាដា ​បាន​​​បង្កើត​​ស្មានហ្វូន​ជំនាន់​ថ្មី​មួយ​​ដែល​មាន​ពណ៌​ច្បាស់​ល្អ ​ពិសេស​មាន​អេក្រង់​​អាច​​ពត់​បត់​បែន​​​​​​ចុះ​ឡើង​ៗ​​​​​​ មើល​ទៅ​យ៉ាង​រស់​រវើក​​​។​ ទូរសព្ទ​​នេះ​មាន​ឈ្មោះ​ថា ReFlex ​និង​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ ​​បញ្ជា​​កម្មវិធី​បាន​តាម​រយៈ​ការ​ពត់​អេក្រង់​ទៀត​ផង។

 

​គំរូ​ស្មាតហ្វូន​​ថ្មី​មួយ​ មាន​អេក្រង់​អាច​ពត់​ចុះ​ឡើង​បាន​យ៉ាង​ឡូយ

 

​​​​​​​ReFlex ​មាន​កម្រិត​​បង្ហាញ 720p Display Flexible OLED ដែល​ដំណើរ​ការ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat ។

​មុខ​ងារ​ពិសេស​​ៗ​ គឺ​​ពេល​​​​ពត់​អេក្រង់​ពី​​ស្ដាំ​​​​ ទៅ​ឆ្វេង​ ដូច​យើង​បើក​ទំព័រ​សៀវភៅ​​ដូច្នោះ​ដែរ។ ​មួយ​ទៀត​ប្រសិន​បើ​អ្នក​ប្រើប្រាស់​​លេង​ហ្គេម​​ Angry Bird ​លើ​ទូរសព្ទ ReFlex ​ពួកគេ​គ្រាន់​តែ​ពត់​អេក្រង់​​​​​ប៉ុណ្ណោះ​ដើម្បី​ទាញ​​ខ្សែ​​បាញ់។

 

លោក​​​បណ្ឌិត​ Roel Vertegaal  ​ប្រធាន​មន្ទីរ​ពិសោធន៍​ខាងលើ​ គិត​ថា​​​ស្មាតហ្វូន​​​នេះ​​អាច​នឹង​ចេញ​​លក់​លើ​ទី​ផ្សារ​នៅ​រយៈ​ពេល ៥​ឆ្នាំ​​ខាង​មុខ​ទៀត។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

​គំរូ​ស្មាតហ្វូន​​ថ្មី​មួយ​ មាន​អេក្រង់​អាច​ពត់​ចុះ​ឡើង​បាន​យ៉ាង​ឡូយ

ចុចអាន៖ ធាតុផ្សំ​សំខាន់ៗ​ដើម្បី​បង្កើត​អង់តែន​ទូរសព្ទ

ចុចអាន៖ ហេតុផល​​៥​យ៉ាង ​ដែល​អ្នក​គួរ​ជ្រើស​ប្រើ​ទូរសព្ទ​ទំហំ​ធំ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Hml.Queensu.ca