Huang Xiaoming និង Angelababy រៀប​ការ​​៩​ខែ នៅ​ជាមួយ​គ្នា​បាន​ត្រឹម១៥ថ្ងៃ


Huang Xiaoming និង Angelababy រៀប​ការ​​៩​ខែ នៅ​ជាមួយ​គ្នា​បាន​ត្រឹម១៥ថ្ងៃ

តារា​សម្ដែង​ប្រុស Huang Xiaoming បាន​សម្ដែង​ក្ដី​អាណិត​ចំពោះ​ប្រពន្ធ​នៅ​ពេល Angelababy មិន​បាន​ទទួល​ការ​ថែ​ទាំ​ពី​ស្វាមី។

Huang Xiaoming និង Angelababy បាន​ចុះ​ឈ្មោះ​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ខែ ឧសភា​ឆ្នាំ ២០១៥ និង​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ខែ​តុលា ​ឆ្នាំ ២០១៥។ បើ​គិត​ទៅ តារា​ទាំង​២​នេះ​បាន​ក្លាយ​ជា​ស្វាមីភរិយា​ស្រប​ច្បាប់​បាន​រយៈពេល ៩ ខេ​ហើយ តែ​អ្នក​ទាំង​២​គ្មាន​ពេល​វេលា​សម្រាប់​នៅ​ជាមួយ​គ្នា​នោះ​ទេ។

 

Huang Xiaoming និង Angelababy រៀប​ការ​​៩​ខែ នៅ​ជាមួយ​គ្នា​បាន​ត្រឹម១៥ថ្ងៃ

“ខ្ញុំ​និង Baby សុទ្ធ​តែ​រវល់​នឹង​ការងារ ថត​រឿង និង​កម្មវិធី​ទូរទស្សន៍​ផ្សេងៗ។ ចាប់​តាំង​ពី​ពេល​រៀបការ​មក ពួក​ខ្ញុំ​ជួប​គ្នា​មិន​ដល់ ១៥ ថ្ងៃ​ផង។ ពួក​យើង​មិន​បាន​ទៅ​ក្រេប​ទឹក​ឃ្មុំ​អ្វី​ទាំង​អស់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​មុន​នេះ ក៏​បាន​ត្រឹម​នៅ​ជិត​គ្នា​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ”។ Xiaoming ចែក​រំលែក​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Ettoday។

 

Huang Xiaoming និង Angelababy រៀប​ការ​​៩​ខែ នៅ​ជាមួយ​គ្នា​បាន​ត្រឹម១៥ថ្ងៃ

 

តារា​សម្ដែង​អាយុ ៣៨ឆ្នាំ​យល់​ថា​មាន​កំហុស​ចំពោះ​ប្រពន្ធ​នៅ​ពេល​មិន​បាន​នៅ​ក្បែរ​មើល​ថែ​ទាំ​នាង។ លោក​បាន​សន្យា​នឹង​ខ្លួន​ឯង​ថា​នៅ​ពេល​ណា Angela ត្រូវ​ការ លោក​នឹង​បង្ហាញ​ខ្លួន​នៅ​មុខ​នាង​ភ្លាម។ មុន​នោះ​ដែរ តារា​ស្រី​កើត​ឆ្នាំ ១៩៨៩ ក៏​ធ្លាប់​ជជែក​ពី​រឿង​គ្រួសារ​ក្រោយ​ពេល​រៀបការ​ដែល​មិន​មែន​ដូច​អ្នក​ទាំង​អស់​គ្នា​គិត​ដែរ។ “ប្រារព្ធ​ពិធី​មង្គល​ដ៏​ធំ​មួយ ហើយ​ក្រោយ​មក​ពួក​ខ្ញុំ​ត្រូវ​ត្រលប់​មក​រក​ការងារ​វិញ​ភ្លាម។ បង Xiaoming ធ្វើ​ការ​នៅ​ទីក្រុង​ប៉េកាំង ខ្ញុំ​តាម​ក្រុម​ការងារ​ទៅ​ថត​រឿង​នៅ​គ្រប់​ខេត្ត។ ពេល​វេលា​បាន​ជួប​គ្នា​គឺ​កម្រ​ណាស់។ ឆ្នាំ ២០១៦ នេះ​ក៏​ប្រហែល​ជា​មិន​ប្រសើរ​ឡើង​ដែរ ដោយ​ការងារ​ច្រើន​​គ​ដូច​ភ្នំ”។ តួ​រឿង “The First Time” និយាយ៕

 

ចុចអាន៖Chow Yun Fat ត្រូូវ​ ទិនហ្វី​ វ៉ាដាច់​ទាំង​ស្រុុង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing