សារ៉ាយ សន្លប់ទឹក ៣ -ច័ន្ទមានចាញ់ពិន្ទុ

ភ្នំពេញ:      ភ្នំពេញ​:​លើស​ង្វៀន Ganzberg របស់ SEA-TV នា​ព្រឹក​ថ្ងៃទី​២១​កុម្ភៈ​មាស ច័ន្ទ​មាន​សមាគម​ប្រដាល់​ក្រ​សួង​ការពារជាតិ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ Suon Tepheap មាន​របួស​លើ​ផ្ទៃមុខ​២-៣​កន្លែង​នោះ​ត្រូវ​អ្នក​ប្រដាល់​ថៃ​ រូបនេះ​វ៉ៃ​ឡើង​ទក់​សាច់ ។​ទោះបីយ៉ាងណា​ក៏​មាស ច័ន្ទ​មាន​ចាញ់​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​

            ភុំ សា​រ៉ា​ក្លិប​កងពលតូច​លេខ ៣១​ត្រូវ​អ្នក​ប្រដាល់​ថៃ Phayak Lek ប្រើ​កណ្ដាប់ដៃ​វាយ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣ ។​

+​វាសនា និង ម៉ាញ ឈ្នះ​ថ្ងៃ​បើកឆាក​

​    ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ K-Cement លើស​ង្វៀន SEA-TV​រសៀល​ថ្ងៃទី​២០ កុម្ភៈ​ដែល​ជា​ថ្ងៃ​បើក​ការប្រកួត​ដំបូង​នោះ​ម៉ន ព្រំ​ម៉ាញ​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​បាន​យកឈ្នះ​លើ​អ្នក​ប្រដាល់​វេ​ង​សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ ។​

​    ​មួយ​ប្រកួត​ទៀត​អ្នក​ប្រដាល់​ហេង វាសនា​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​បាន​យកឈ្នះ​អ្នក​ប្រដាល់​ផាន់ សា​ រុន​ក្លិប​គុជ​សារ​កីឡា​ដោយ​ពិន្ទុ​ដែរ ។ គួរ​បញ្ជាក់ថា​ការប្រកួត​ថ្ងៃ​ដំបូង​នេះ​គឺជា​ការប្រកួត​សម្រាប់​ពូ​ល A ។​

+​ឡុង គឹ សែន​បាន​មកកាន់​សង្វៀន​ប្រដាល់​វិញ​

​    ​ភ្នំពេញ​:​លើស​ង្វៀន​TIFFY ARENA របស់ TV5 ក្នុង​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​នា​យប់​ថ្ងៃទី​២០​ កុម្ភៈ​អ្នក​ប្រដាល់​ឡុង គឹម​សែន​ក្លិប​សាល​វ័​ន្ដ​កីឡា​ដែល​បាត់​មុខ​រាប់​ឆ្ន់​មកហើយ​នោះបាន​វិល​ មកកាន់​ការប្រកួត​វិញ​ ហើយ ។​

​    ​ជាមួយនឹង​ការវិល​មកកាន់​ការប្រកួត​វិញ​នោះ​គឹម​សែន​មិនមាន​សំនាងល្អ​ឡើយ​ ដោយ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រ​ដាល់​សុខ ចិន្ដា​ក្លិប​ឃ្លាំងមឿង​កីឡា ។​

​    ​អ្នក​ប្រដាល់​ប្រាក់ រស្មី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ត្រូវ​អ្នក​ប្រដាល់​អ៊ុំ កំសត់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី ១ ក្នុងខណៈដែល​វេន សំណាង​ក្លិប​សាល​វ័​ន្ដ​កីឡា​ផ្ដួល​កុយ ចាន់តូ​ក្លិប​គី​សែ​មាន​រិ​ទ្ធ ឲ្យ សន្លប់​ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​ដែរនោះ ។​

+​សុ​ភី​សន្លប់​ទឹក ២ សោ​ភ័​ណ្ឌ និង សីហា​ឈ្នះ​

​    ​ភ្នំពេញ​:​ការប្រកួត​លើស​ង្វៀន​ខេត្ត​រតនគីរី​ដែល​រៀបចំ​ដោយ​SEA-TV នោះ​អ្នក​ប្រដាល់​ឡុង សុ​ភី​ក្លិប​សាល​វ័​ន្ដ​កីឡា​ត្រូវ​អ្នក​ប្រដាល់​ថៃ Phach Arun វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី ២ ។​

​    ​ផល សោ​ភ័​ណ្ឌ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Chheang Krai ដោយ​ពិន្ទុ ឯ​ពេជ្រ សីហា​សមា​គម​ប្រដាល់​ក្រសួងការពារជាតិ​ផ្ដួល​អ្នក​ប្រដាល់​ថៃ Phlay Noy ឲ្យ​សន្លប់​នៅ​ទឹក​ទី ៤ ។​