អស់​ទាស់! ​មាន​តែ​​គណនី Facebook ក៏​អាច​ខ្ចី​លុយ​​​បាន​​ដល់​១​ម៉ឺន​ដុល្លារ​ មិន​បាច់​ដាក់​របស់​បញ្ចាំ

អស់​ទាស់! ​មាន​តែ​​គណនី Facebook ក៏​អាច​ខ្ចី​លុយ​​​បាន​​ដល់​១​ម៉ឺន​ដុល្លារ​ មិន​បាច់​ដាក់​របស់​បញ្ចាំ

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ រ៉ូយ៉ាល់ (Royal Microfinance) បាន​ដាក់​ចេញ​គោលការណ៍​ផ្ដល់​ប្រាក់​កម្ចី​បែប​ទំនើប​ងាយ​ស្រួល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​អតិថិជន​ ស្រប​តាម​ទស្សនវិស័យ និង​បេសកកម្ម​របស់​ខ្លួន គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លាយ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ស្រុក​ដែល​ល្អ​ប្លែក​គេ​ និង​ឲ្យ​អតិថិជន​ទទួល​បាន​អត្ថប្រយោជន៍​ជា​ទី​ពេញ​ចិត្ត។

 

កម្ចី​បុគ្គល (Personal Loan) ផ្ដល់​ជូន​អតិថិជន​ដែល​មាន​ចំណូល​ជា​ប្រាក់​បៀវត្ស​សម្រាប់​យក​ទៅ​ទិញ​របស់​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ ឡាន ម៉ូតូ ឬ​ក្នុង​គោល​បំណង​ផ្សេងៗ​ទៀត​។​ កម្ចី​ប្រភេទ​នេះ​មិន​តម្រូវ​ឲ្យ​មាន​វត្ថុ​បញ្ចាំ​ដូចជា​ស្ថាប័ន​ដទៃ​ទេ ដោយ​​អតិថិជន​គ្រាន់​តែ​មាន​គណនី Facebook ផ្ទាល់​ខ្លួន​មួយ​ផ្តល់​ជូន​ស្ថាប័ន ជា​ការ​ស្រេច។ ឯ​អត្រា​ការ​ប្រាក់​វិញ មាន​លក្ខណៈ​ប្រកួតប្រជែង​ និង​ទាប​ជាង​គេ ពោល​គឺ​ចាប់​ពី ១,១២​% ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។​

 

អស់​ទាស់! ​មាន​តែ​​គណនី Facebook ក៏​អាច​ខ្ចី​លុយ​​​បាន​​ដល់​១​ម៉ឺន​ដុល្លារ​ មិន​បាច់​ដាក់​របស់​បញ្ចាំ

 

ក្រៅពី​លក្ខខណ្ឌ​ដែល​ប្លែក​មិន​ធ្លាប់​មាន​នៅ​តាម​​បណ្ដា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ដទៃ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ រ៉ូយ៉ាល់ នៅ​មាន​ចំណុច​ពិសេស​ជា​ច្រើន​ទៀត ​ដូចជា ផលិតផល​កម្ចី​បន្ទាន់ (Quick Loan) ដែល​ទំហំ​ឥណទាន​រហូត​ដល់​១០​ម៉ឺន​ដុល្លារ ប្រើប្រាស់​រយៈពេល​អនុម័ត​មិន​លើស​ពី​៣​ថ្ងៃ គ្មាន​តម្រូវការ​ឯកសារ​ស្មុគស្មាញ អត្រា​ការ​ប្រាក់​ទាប សង​តែ​ការ​ប្រាក់​ប្រចាំ​ខែ​ ហើយ​គ្មាន​ការ​តម្រូវ​អំពី​គោល​បំណង​ប្រើប្រាស់​ឥណទាន​។

 

អតិថិជន​របស់​ រ៉ូយ៉ាល់ អាច​បង់​សង​ប្រចាំ​ខែ​ដោយ​មិន​ចាំ​បាច់​មក​កាន់​ការិយាល័យ​ផ្ទាល់​របស់​រ៉ូយ៉ាល់ គឺ​អាច​បង់​នៅ​តាម​រាល់​បញ្ជរ​ភ្នាក់ងារ​វីង (Wing) ដោយ​មិន​គិត​តម្លៃ​សេវា​ផ្ទេរ​ប្រាក់​។

 

រ៉ូយ៉ាល់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ស្រុក​ដែល​ប្រកាន់​នូវ​បទដ្ឋាន​បែប​ទំនើប​ទាំង​ការ​គ្រប់គ្រង បច្ចេកទេស (CBS) Core Banking System និង​សេវាកម្ម ជា​ពិសេស​ផលិត​ផល​ហិរញ្ញវត្ថុ​ដែល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​បត់បែន​ទៅ​តាម​កាលៈទេសៈ លក្ខខណ្ឌ​ និង​តម្រូវ​ការ​អតិថិជន​ស្រប​ទៅ​តាម​បរិបទ​សង្គម​នា​ពេលបច្ចុប្បន្ន​។

 

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ រ៉ូយ៉ាល់ ​ទើប​នឹង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥ ក្រោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​លេខ ម​.​ហ​-៥៦ ចុះ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។

 

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ម្សិលមិញ​នេះ គ្រឹះស្ថាន​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ជា​លើក​ទី​២ របស់​ខ្លួន​តាមរ​យៈ​មធ្យោបាយ​ម៉ូតូ​កង់​បី​ជា​ច្រើន​គ្រឿង​ដោយ​ធ្វើ​ដំណើរ​ តាម​បណ្តោយ​មហាវិថី​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​រហូត​ដល់​រមណីយដ្ឋាន​ កៀនស្វាយ ដើម្បី​ឲ្យ​សាធារណជន​ទទួល​បាន​ព័ត៌មាន​​ពិសេសៗ​របស់​គ្រឹះស្ថាន។

 

អស់​ទាស់! ​មាន​តែ​​គណនី Facebook ក៏​អាច​ខ្ចី​លុយ​​​បាន​​ដល់​១​ម៉ឺន​ដុល្លារ​ មិន​បាច់​ដាក់​របស់​បញ្ចាំ

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរសព្ទ​លេខ​ 023 970 777 / 081 970 777 ឬ​តាម​វិបសាយ www.royalmicrofinance.com ឬ​តាម​ Facebook Page: www.facebook.com/Royalmfi ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​