ទំនាស់ផ្ទុះអាវុធ បណ្តាលឲ្យរងរបួសបុរសម្នាក់ ចំត្រកៀគខាងឆ្វេង

 ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង២១និង៤០នាទី នៅចំណុច ផ្លូវបេតុង ក្រុមទី០២ ភូមិ ទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានករណីករណីហិង្សា ដោយចេតនាមាន ស្ថានទម្ងន់ទោស (ទំនាស់ផ្ទុះអាវុធបណ្តាលឲ្យរបួស) បង្កដោយជនសង្ស័យ ០១នាក់ ស្លៀកពាក់ ស៊ីវិល ប្រដាប់ដោយ អាវុធខ្លី០១ដើម មិនស្គាល់ម៉ាក មធ្យោបាយ ម៉ូតូ០១គ្រឿងម៉ាកអាយខន។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៣ ឆ្នាំ រាងស្គម សក់វែងត្រឹមក ពាក់អាវក្រណាត់ដៃវែង (គេចខ្លួន) រីឯជនរងគ្រោះឈ្មោះ ជិន វិរុណ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី០២ ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ (របួស០១គ្រាប់ចំត្រគៀកខាងឆេ្វង)។

នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ជិន វិរុណ និង មិត្តភក្កិមួយចំនួនទៀត បាននាំគ្នាផឹកស៊ីនៅក្នុងយានដ្ឋានជួសជុលរថយន្ត ផ្លូវបេតុង ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ   ពេលផឹកស៊ីរួចក៏បាននាំគ្នាដើរចេញ មកឈរលេងនៅតាមផ្លូវ ពេលនោះក៏មាន ទំនាស់ជាមួយអ្នកដំណើរមួយក្រុម ដែលជិះម៉ូតូតាមផ្លូវ។ ជនរងគ្រោះ និងបក្សពួក បានយកដុំថ្មគប់ទៅលើ អ្នកដំណើរទាំងនោះ ក្នុងពេលនោះក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូម្នាក់ឯង ម៉ាកអាយខន ពណ៍ខ្មៅលាយទឹកក្រូច មិនចាំស្លាកលេខ បានដកអាវុធខ្លី០១ដើមមិនស្គាល់ ម៉ាកបាញ់គំរាមភ្ជុចដីចំនួន ០២ គ្រាប់ បណ្តាលឲ្យផ្លាតត្រូវជនរងគ្រោះឈ្មោះ ជិន វិរុណ ចំនួន ០១ គ្រាប់ត្រូវចំត្រគៀកខាងឆ្វេង ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់  ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត។

ទំនាស់ផ្ទុះអាវុធ បណ្តាលឲ្យរងរបួសបុរសម្នាក់ ចំត្រកៀគខាងឆ្វេង

ទំនាស់ផ្ទុះអាវុធ បណ្តាលឲ្យរងរបួសបុរសម្នាក់ ចំត្រកៀគខាងឆ្វេង

ទំនាស់ផ្ទុះអាវុធ បណ្តាលឲ្យរងរបួសបុរសម្នាក់ ចំត្រកៀគខាងឆ្វេង