ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Dmitri Tarasov ខ្សែបម្រើ​ក្លិប Lokomotiv Moscow ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពី​ពាក់អាវ​ក្នុង​មាន​រូប​មុខរប​ស់លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រធានាធិបតី​រុ​ស្ស៊ី ក្នុង​ពេល​ប្រកួត Europa League ជុំ​ទី​៣២ ក្រុម​ចុង​ក្រោយ​លើក​ដំបូង​ដោយ​ចាញ់​ក្លិប Fenerbahce​របស់​តួ​ក​គី 2-0 កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ កន្លង​មក ។

ក្នុង​ព្រឹត្តិការណ៍​នេះ ក្លិប Lokomotiv Moscow និង​កីឡាករ​Tarasor នឹង​ត្រៀម​ទទួលទោស ព្រោះ​តាម​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) គឺ​ហាម​ពាក់អាវ​ដែល​សរសេរ​ឬ​បោះពុម្ព​អត្ថបទ​ពាកព័ន្ធ​នឹង​នយោបាយ ។

លើស​ពី​នេះ ក្នុង​ពេល​បច្ចុប្បន្ន​ប្រទេស​តួ​ក​គី និង​រុ​ស្ស៊ី កំពុង​មាន​ភាព​តានតឹង​តាំងពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៥​កន្លង​មក ដែល​មានការ​បំពាន​លើ​ដែនដី​នៅ​ក្បែរ​ប្រទេស​ស៊ី​រី​ផង​ដែរ ៕