ចាប់​បាន​ ចោរ​គាស់​​ផ្ទះ​ សមត្ថកិច្ច​មិន​ព្រម​ទទួល​យក​ទេ

រាជ​ធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ ចាប់​បាន​ចោរ​គាស់​​ផ្ទះ​២នាក់​​ដែល​រក​ស៊ី​ដូច​ទីទុយ​ ​​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​មក​ដល់​មិន​ព្រមយកទៅ​សួរនាំ​ទេ​ ទាល់តែ​ឃើញ​អ្នក​សារព័ត៌មាន​ ទៅ​ដល់​ទើប​ដឹក​តាម​ម៉ូតូ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ​កាលពី​វេលា​ម៉ោង​ ១​និង​៤៥​នាទី​រំលងអធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ​កុម្ភៈ នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ។

ជនសង្ស័យ​​ទាំង​២នាក់ ​ដែល​ប្រជា​ពលរ​ដ្ធ​ចាប់​បាន ​ម្នាក់ ​ឈ្មោះ សួ ចំរើន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​​ម្នាក់​ទៀត​ ឈ្មោះ បូ បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​និងស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​សម្ដី​លោក​មេ​ភូមិ​បានឱ្យ​​​​​​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ និង​​ដើរ​គាស់​ផ្ទះ​យ៉ាង​សកម្ម​ប្រចាំ​ភូមិ​ដែល​តែងតែ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​ប្រជាពលរដ្ឋ​ចាប់​អត់​​ដែល​បាន ។​ ទើបតែ​នៅ​យប់​កើតហេតុ​ពេល​ដែល​ជនសង្ស័យ​កំពុង​​គាស់​ផ្ទះ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​ពិបាក​ណាស់​ទម្រាំ​ចាប់​បាន​ចោរ​​ ប៉ុន្តែ​ពេលដែល​ចាប់​បាន​ចោរ​ហើយ​បែរជា​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​មក​ដល់​ហាក់ដូចជា​មិន​ចង់​យក​ជនសង្ស័យ​ទៅ​សួរនាំ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​​សាលា​ដំបូង​​ទេ បែរជា​និយាយ​ថា​ គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក​​ ។ ជាក់ស្តែង​នៅ​យប់​កើតហេតុ​ពេល​ដែល​​ពួក​គាត់​ចាប់​បានជនសង្ស័យ​ហើយ​សមត្ថកិច្ច​មិន​ព្រមយក​ជនសង្ស័យ​ទេ ទាល់តែ​ឃើញ​អ្នក​យក​ព័ត៌មាន​ទៅដល់​ទើប​នាំ​គ្នា​ដឹក​ជនសង្ស័យ​យក​ទៅ​សាកសួរ ​ដែល​ស្រួល​មិន​ស្រួល​​ លួច​ដោះ​លែង​ក្រៅ​ច្បាប់​ក៏​មិន​ទាន់​ដឹង​​ដែរ ៕

ចាប់​បាន​ ចោរ​គាស់​​ផ្ទះ​ សមត្ថកិច្ច​មិន​ព្រម​ទទួល​យក​ទេ
ចាប់​បាន​ ចោរ​គាស់​​ផ្ទះ​ សមត្ថកិច្ច​មិន​ព្រម​ទទួល​យក​ទេ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត