ទុ​ស្សេ​ចរន្តអគ្គិសនី​ ឆេះ​សាលាឆាន់ ​វត្ត​សិរី​គង្គារ អស់គ្មានសល់

ខេត្ត​ត្បូងឃ្មុំ ៖ កុដិ​សាលាឆាន់​១​ខ្នង ​មាន​ទំហំ ២០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ និង​១​ខ្នង​ទៀត​ ទំហំ​៨​ម៉ែត្រ​គុណ​១២​ម៉ែត្រ ក្នុង​វត្ត​សិរី​គង្គារ ស្ថិត​ក្នុង​ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេចខ្ទីរ​អស់​គ្មាន​សល់​ កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ ។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ ទុ​ស្សេ​ចរន្តអគ្គិសនី ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ឡើយ ។ ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​អគ្គិភ័យ​នេះ​បណ្ដាល​ឲ្យ​ខូចខាត​អស់​រាប់​ម៉ឺន​ដុល្លារ ។

ទុ​ស្សេ​ចរន្តអគ្គិសនី​ ឆេះ​សាលាឆាន់ ​វត្ត​សិរី​គង្គារ អស់គ្មានសល់
ទុ​ស្សេ​ចរន្តអគ្គិសនី​ ឆេះ​សាលាឆាន់ ​វត្ត​សិរី​គង្គារ អស់គ្មានសល់
ទុ​ស្សេ​ចរន្តអគ្គិសនី​ ឆេះ​សាលាឆាន់ ​វត្ត​សិរី​គង្គារ អស់គ្មានសល់
ទុ​ស្សេ​ចរន្តអគ្គិសនី​ ឆេះ​សាលាឆាន់ ​វត្ត​សិរី​គង្គារ អស់គ្មានសល់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត