តេជោសែន៖ ចូរខិតខំទាំងអស់គ្នាដើម្បីជាតិយើងរុងរឿង គ្រួសារមានសុភមង្គល កូនចៅយើងមានចំណេះដឹង និងមានគុណធម៌ខ្ពស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបជាពិសេស មាតាបិតា និង អាណាព្យាបាល ឲ្យខិតខំទាំងអស់គ្នា ដើម្បីជាតិយើងរុងរឿង។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ បានសម្តែងការចាប់អារម្មណ៍អំពីការទូន្មានប្រៀបប្រដៅនិងអប់រំកូនចៅ ឲ្យក្លាយជាពលរដ្ឋល្អ។

សម្តេចតេជោ បានសរសេរថា “ ចូរខិតខំទាំងអស់គ្នាដើម្បីជាតិយើងរុងរឿងគ្រួសារមានសុភមង្គល កូនចៅយើងមានចំណេះដឹង និងមានគុណធម៌ខ្ពស់”។

នាយករដ្ឋមន្រ្តី បានសម្តែងការយល់របស់ផងខ្លួនដែរថា “ការអប់រំកូនចៅឱយប្រកបដោយគន្លងធម៌ មានការអប់រំខ្ពស់ គឺជាបំណងធំបំផុតរបស់មាតាបិតា និងអាណាព្យាបាលគ្រប់រូប។ ការចែកទ្រព្យសម្បតិ្តជាមាស ប្រាក់ ជាចលនទ្រព្យឬជាអចលនទ្រព្យជារឿងមួយ ហើយប្រសិនយើងមាន តែការចែកតម្រិះវិជា្ជ សំខាន់ជាងចែកទ្រព្យសម្បតិ្ត ទៅទៀត”។

សម្តេច យល់ឃើញថា លុយកាក់អាចចាយវាយអស់ អាចភ្លើងឆេះឬ បាត់បង់។ល។តែតម្រិះវិជ្ជាមិនអាចមានអ្នកណា លួចប្លន់ឬបំផ្លាញបានឡើយ។ មាតាបិតា ឬអាណាព្យាបាល មិនថាមានឬក្រនៅទីក្រុង ឬជនបទត្រូវខិតខំជំរុញកូនចៅឲ្យរៀនសូត្រ។

សម្តេចនាយករដ្ឋមន្រ្តី លើកឡើងជាឧទាហរ៍ផងដែរថា “រឿងដែលគួរឱយកត់សំគាល់នូវពេលនេះ គឺឪពុកជាមន្ត្រីប្រឆាំងគ្រឿងញៀន តែកូនខ្លួនឯង បែរជាជក់គ្រឿងញៀន ឪពុកជានគរបាលចរាចរណ៍ តែកូនខ្លួនឯងរំលោភច្បាប់ចរាចរណ៍។ល។ហើយរឿងដែលសំខាន់ជាងទៀត គឺឪពុកឬម្តាយបំផ្លាញអនាគតកូនខ្លួនឯង តាមរយៈសកម្មភាពមិនគប្បីដែលសង្គមស្អប់ខ្អើម ដូចជាល្បែងស៊ីសង លួច ប្លន់ ជួញដូរគ្រឿងញៀន ស្រី ញី ប្រុសឈ្មោល សហាយស្មន់។ល។ដែលធ្វើឲ្យកូនៗ កំពុងរៀនបាក់ទឹកចិត្ត និងខ្មាស់អៀន”៕