វរៈសេនីយ៍ ហ៊ុយ ប៊ុនធឿន បានបាត់ជីវិតក្នុង គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញ

ភ្នំពេញ៖ លោកវរៈសេនីយ៍ ហ៊ុយ ប៊ុនធឿន ជាមេបញ្ជាការរង កងពលតូចថ្នើជើង លេខ៥១ ស្រុកព្រះនេត្រព្រះ បានស្លាប់ភ្លាមៗនៅ កន្លែង ក្នុងអំឡុង គ្រោះថ្នាក់ចរាចរណ៍នៅ ភូមិគោកលន់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីយប់មិញថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ កាលពីវេលាម៉ោង១១៖៥០នាទី ។

ភ្នាក់ងារយកព័ត៌មានមជ្ឈមណ្ឌល ដើមអម្ពិល បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង ខណៈដែលជនរងគ្រោះបានបើករថយន្ត១គ្រឿងម៉ាក កាមរីឆ្លាម ចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-3053 ធ្វើដំណើរលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដំឡូង ១គ្រឿងទៀតម៉ាក ហ៊ីណូ ពណ៌លឿងលាយស ពាក់ស្លាកលេខ 3A-2846 ទិសដៅបញ្ច្រាសគ្នា បានរ៉េចង្កូតមកខាងស្តាំ បុកគ្នាជាមួយរថយន្តកាមរី និងក្រឡាប់ចាក់ដំឡូងសង្កត់លើរថយន្តនោះ បណ្តាលឲ្យអ្នកបើកបរដែល ជាជនរងគ្រោះស្លាប់ក្នុងរថយន្តតែម្តង រីឯតៃកុងរថយន្តដឹកដំឡូងបានរត់គេចខ្លួនបាត់ស្រមោល មុនសមត្ថកិច្ចជំនាញទៅដល់កន្លែងកើតហេតុ៕