មជ្ឈមណ្ឌល​បណ្តុះបណ្តាល ករុណាភ្នំពេញ​ដឹកនាំ កម្លាំង​ប្រមាណ ៥០០នាក់ សំអាត​បរិស្ថាន​ ក្នុងក្រុង​បានលុង​

រតនគិរី៖ មជ្ឈមណ្ឌលបណ្តុះបណ្តាល ករុណាភ្នំពេញ សហការជាមួយ យុវជន ស.ស.យ.ក ខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ និងមានការចូលរួមពី ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្សប្រមាណ ៥០០នាក់ ចូលរួមសំអាតបរិស្ថាន ក្នុងក្រុងបានលុង នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

បើតាមតំណាងក្រុមការងារ មជ្ឈមណ្ឌលបណ្តុះបណ្តាល ករុណាភ្នំពេញប្រាប់ឲ្យដឹងថា ការដឹកនាំកម្លាំងចុះមកសំអាតបរិស្ថាន នៅថ្ងៃនេះមានគោលបំណង ធ្វើជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការការពារបរិស្ថានទីក្រុងស្អាត។

គួរបញ្ជាក់ផងដែរថាអាជ្ញាធរ ខេត្តរតនគិរី រៀបចំកម្លាំងការពារ សណ្តាប់ធ្នាប់ សន្តិសុខដើម្បីទទួល គណប្រតិភូដែលដឹកនាំ ដោយម្ចាស់ក្សត្រីថៃ មហាចក្រីសុរិន្ទថន នៅថ្ងៃទី២២ ខែកុម្ភៈស្អែកនេះ ដើម្បីយាងទៅ សម្ភោធមណ្ឌលសុខភាព នៅឃុំឯកភាពស្រុកអូរជុំ ខេត្តរតនគិរី៕