Chelsea ឬ Man City ធ្លាក់​ចេញ​ពី FA Cup យប់​នេះ?

Chelsea ឬ Man City ធ្លាក់​ចេញ​ពី FA Cup យប់​នេះ?

Chelsea និង Manchester City នឹង​មាន​មួយ​ត្រូវ​ធ្លាក់​ចេញ​ពី FA Cup វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ក្រុម​ណា​ឈ្នះ​យប់​នេះ នឹង​ត្រូវ​ឡើង​ទៅវគ្គ​៨ក្រុមចុង​ក្រោយ ឯ​ក្រុម​ចាញ់​គឺ​ធ្លាក់​មិន​មាន​ឱកាស​ជើង​ទី​២​នោះ​ទេ។ ការ​ប្រកួត​មួយជើង​ទៀត អាច​កើត​ឡើង ករណី​ក្រុម​ទាំង​២​ស្មើ​គ្នា។ តើ​អាច​រក​ឃើញ​អ្នក​ជាប់ អ្នក​ធ្លាប់​ឬ​អត់​យប់នេះ?

 

ជើង​កីឡាករ

 

ប្រធាន​ក្រុម John Terry នឹង​មិន​អាច​ជួយ​តោ​ខៀវ​បាន​ទេ​យប់​នេះ ដោយ​សារ​របួស​សរសៃពួរ​ពេល​ប៉ះ Newcastle កាល​ពី​ចុង​សប្ដាហ៍មុន។ Oscar ជា​ពីរបួស ទំនង​ជា​អាច​ចូល​លេង​បាន​វិញ ប៉ុន្តែ​កីឡាករ​ចំណូល​ថ្មី Alexandre Pato ដូច​ជា​មិន​ទាន់​ fit ១០០% នៅ​ឡើយ​ទេ។

 

Chelsea ឬ Man City ធ្លាក់​ចេញ​ពី FA Cup យប់​នេះ?

Chelsea ឬ Man City ធ្លាក់​ចេញ​ពី FA Cup យប់​នេះ?

 

ចំណែក​អ្នក​ចាត់ការ Man City លោក Manuel Pellegrini បាន​និយាយ​ថា​លោក​នឹង​ទុក​កីឡាករ​សំខាន់​មួយ​ចំនួន​ ហើយ​នឹង​ដាក់​កីឡាករ​ក្មេងៗ​ឲ្យ​ចូល​លេង ដូចជា Bersant Celina និង Manu Garcia ជា​ដើម។ Barcary Sagna អាច​ចូល​ហ្វឹកហាត់​វិញ​បាន​ហើយ ក្រោយ​ធូរ​ស្បើយ​ពី​របួស​ជង្គង់។

 

សម្ដី​អ្នក​ចាត់ការ​ក្រុម៖

 

Guus Hiddink ដែល​ចូល​ដឹក​នាំ​ Chelsea បណ្ដោះ​អាសន្ន​រហូត​ចប់​រដូវ​កាល​នេះ នឹង​ធ្វើ​យ៉ាង​ណា​ឲ្យក្រុម​ឡើង​ទៅ​ជុំ​បន្ទាប់​ទៀត។ លោក​បាន​និយាយ​ថា៖ “យើង​នឹង​ប្រុងប្រយ័ត្ន​បំផុត​នៅ​ FA Cup។ ការ​ឈ្នះ​ FA Cup គឺ​ជា​កិត្តិយស​មួយ​ដ៏​ធំ​ មិន​មែន​តែ​នៅ​អង់គ្លេស ប៉ុន្តែ​គឺ​ទូទាំង​​ពិភពលោក”។

 

ចំណែក Pellegrini ដែល​នឹង​ត្រូវ​ចាកចេញ​ពី Man City ពេល​ចប់រដូវកាល​ដែរ​នោះ ហាក់​ដូច​ជា​យ៉ាប​បន្តិច​ ដោយ​សារ​មាន​បញ្ហា​របួសច្រើន។ លោក​បាន​និយាយ​ដែរ​ថា៖ “យើង​មាន​កីឡាករ​ឈុត​ធំ​តែ​១៣នាក់​ប៉ុណ្ណោះ​ដែល​អាច​លេង​បាន​ ហើយ​យើង​ត្រូវ​លេង​ Champions League នៅ​ថ្ងៃ​ពុធ​ទៀត។ ប៉ុន្តែ​យើង​នឹង​ព្យាយាម​​​រើស​ក្រុម​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​លេង​យប់​នេះ។ កីឡាករ​ក្មេងៗ​នឹង​មាន​ឱកាស​ ហើយ​ពួក​គេ​ត្រូវ​តែ​ចាប់​យក​ឱកាស​នេះ។

 

Chelsea ឬ Man City ធ្លាក់​ចេញ​ពី FA Cup យប់​នេះ?

Chelsea ឬ Man City ធ្លាក់​ចេញ​ពី FA Cup យប់​នេះ?

 

ការ​ជួប​គ្នា​កន្លង​មក៖

 

នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​៣​នៅ FA Cup សម្រាប់​ក្រុម​ទាំង​២​ក្នុង​៤រដូវកាល​ចុង​ក្រោយ។ Man City ឈ្នះ​២ដង​ចុង​ក្រោយ ដោយ​ទម្លាគ់ Chelsea នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ២០១៣ និង​ឈ្នះ​ជុំ​ទី​៥ ឆ្នាំ​២០១៤។

 

Chelsea ចាញ់​តែ​ម្ដង​ប៉ុណ្ណោះ ក្នុង​១៧ប្រកួត​​រវាង​ក្រុម​ទាំង​២​នៅ Stamford Bridge គឺ​ចាញ់ ៤-២ កាល​ពី​ឆ្នាំ​២០១០ នៅ BPL ដែល​ពេល​នោះ​ Juliano Belletti និង Maichael Ballack ត្រូវ​បណ្ដេញ​ចេញ។

 

Chelsea ឬ Man City ធ្លាក់​ចេញ​ពី FA Cup យប់​នេះ?

Chelsea ឬ Man City ធ្លាក់​ចេញ​ពី FA Cup យប់​នេះ?

 

ព្យាករណ៍​របស់ Sabay៖ Chelsea ២-១ Manchester City

​​