ប្រពន្ធ នាយ​ក្រិន ត្អូញ​នឹក​ប្តី​ស្ទើរ​ដាច់ខ្យល់ ស្របពេល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​

Doliprane TVC

​រហូតមកដល់​ពេលនេះ នាយ​ក្រិន នៅ​មិនទាន់​វិល​ត្រឡប់មក​មាតុប្រទេស​វិញ​នៅឡើយ​ទេ ដោយសារតែ​រវល់​កើប​ប្រាក់​បាន​ពី​ការសម្តែង​នៅ​ទឹកដីសហរដ្ឋអាមេរិក មិនទាន់​ដល់ពេល​កំណត់​ត្រូវ​ត្រឡប់មក ប៉ុន្តែ​ថ្មីៗ​នេះ​ក៏មាន​ដំណឹង​ថា​នាយ​ក៏​នឹង​ជិត​ត្រឡប់មកវិញ​ដែរ ។​យ៉ាងណាមិញ តាំងពី​ចេញដំណើរ​រហូតមកដល់​ពេលនេះ​គឺមាន​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ដែរ​ហើយ​សម្រាប់ នាយ​ក្រិន ទៅ​សម្តែង​នៅលើ​ទឹក​មួយ​នេះ ដែល​វា​ជា​រយៈពេល​មួយ​យូរណាស់​សម្រាប់​នាង យ៉ា​យ៉ា ជា​ប្រពន្ធ​កំពុង​ទទឹង​រង់​ចាំ មើល​ផ្លូវ​នៅផ្ទះ ។

ប្រពន្ធ នាយ​ក្រិន ត្អូញ​នឹក​ប្តី​ស្ទើរ​ដាច់ខ្យល់ ស្របពេល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​

​ដោយសារតែ​នៅ​ឃ្លាត​កាយ​ឆ្ងាយ​រហូត​ឆ្លង​ទ្វីប​នេះហើយ ទើបបានជា​នាង អា​លី​យ៉ា ហៅ យ៉ា​យ៉ា ថ្លែង​នូវ​សារ​នឹករឭក​ប្តី​មិន​ដាច់​ពី​មាត់ ហើយក៏​រំភើបចិត្ត​សឹងតែ​ដាច់ខ្យល់​ម្តងៗ​នៅពេល​ដឹងថា​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​ប្តី​ត្រូវ​វិលវៃ ព្រោះថា​នាង​ក៏​ជិត​ដល់​ថ្ងៃ​ត្រូវ​សម្រាលកូន​ទី​ពីរ​ផងដែរ ។​

ប្រពន្ធ នាយ​ក្រិន ត្អូញ​នឹក​ប្តី​ស្ទើរ​ដាច់ខ្យល់ ស្របពេល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​

​ក្នុង​ចន្លោះពេល​នេះដែរ គេ​កត់សម្គាល់ឃើញ​នាង​តែងតែ​បង្ហោះ​ពាក្យពេចន៍​នឹក​ប្តី​ជាទី​ស្រឡាញ់​មិនដែល​ដាច់​ពី​មាត់​ឡើយ ដោយ​ពាក្យសម្តី​ផ្អែមល្ហែម​ថា នឹក​ណាស់​ជិត​បាន​ជួបគ្នា​វិញ​ហើយ និង មាន​ពាក្យ​ផ្អែមល្ហែម​ជាច្រើន​ទៀត​ដែល​នាង​ថ្លែង​ពី​ក្តី​នឹករឭក​ដល់​ប្តី ។​

ប្រពន្ធ នាយ​ក្រិន ត្អូញ​នឹក​ប្តី​ស្ទើរ​ដាច់ខ្យល់ ស្របពេល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​

​មិនតែប៉ុណ្ណោះ នៅ​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​កន្លងទៅ នាង​ក៏បាន​រំលេច​សារ​មានន័យ​ដូច​ទឹកឃ្មុំ​ខែចេត្រ​ផ្ញើជូន​ប្តី​សម្លាញ់​របស់​នាង​ផងដែរ​ថា «​រីករាយ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់ សូម​ផ្ញើ​បទ​ចំរៀង​មួយ​បទ​នេះ​ជូន​ប្រុស​ម្នាក់​ដែល​នៅ​ឆ្ងាយ​គឺ​ប្ដី​សម្លាញ់​របស់ខ្ញុំ ក្ដី​ស្រឡាញ់​មិន​មែនមាន​មួយថ្ងៃ​នោះទេ គឺ​មួយជីវិត​របស់​អូន​» ។​

ប្រពន្ធ នាយ​ក្រិន ត្អូញ​នឹក​ប្តី​ស្ទើរ​ដាច់ខ្យល់ ស្របពេល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​

​គួរ​បញ្ជាក់ថា បើទោះបីជា នាយ​ក្រិន ជា​តារា​កំប្លែង​ម្នាក់​មាន​រូបរាង​ទាប​តឿ​យ៉ាងណាក្ដី ក៏​តារា​ម្នាក់នេះ​ឆ្វាក់​ក្នុង​រឿង​ស្នេហា​មិនធម្មតា​ឡើយ រហូតដល់​មាន​ប្រពន្ធ​ពីរ​ឯណោះ ហើយ​ម្នាក់ៗ​សុទ្ធសឹង​តែមាន​រូបសម្បត្តិ​ស្រស់​សោភា​ដូចគ្នា ប៉ុន្តែ​គួរ​រំឭក​ដែរ​ថា​ប្រពន្ធ​ទីមួយ​របស់​នាយ​បាន​លែងលះគ្នា​ដាច់ស្រេច​ហើយ រីឯ​ប្រពន្ធ​ទី​ពីរ​ដែល​ស្រឡាញ់គ្នា​ចាក់ទឹកមិនលិច​នេះ​ក៏មាន​គម្រោង​នឹង​រៀបការ​បំពេញ​ខាន់ស្លា​ឱ្យ​កូនៗ បន្ទាប់​ត្រឡប់​ពី​សហរដ្ឋអាមេរិក​ផងដែរ ៕ សាកល​
ប្រពន្ធ នាយ​ក្រិន ត្អូញ​នឹក​ប្តី​ស្ទើរ​ដាច់ខ្យល់ ស្របពេល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​ប្រពន្ធ នាយ​ក្រិន ត្អូញ​នឹក​ប្តី​ស្ទើរ​ដាច់ខ្យល់ ស្របពេល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​ប្រពន្ធ នាយ​ក្រិន ត្អូញ​នឹក​ប្តី​ស្ទើរ​ដាច់ខ្យល់ ស្របពេល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​ប្រពន្ធ នាយ​ក្រិន ត្អូញ​នឹក​ប្តី​ស្ទើរ​ដាច់ខ្យល់ ស្របពេល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​ប្រពន្ធ នាយ​ក្រិន ត្អូញ​នឹក​ប្តី​ស្ទើរ​ដាច់ខ្យល់ ស្របពេល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​