ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

លោក Navak Djokovic កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​១​នៅ​លើ​ពិភពលោក​ជនជាតិ​ស៊ែ​ប៊ី នឹង​រក​មេធាវី​ប្ដឹង​ទារ​សំណង​ការ​ខូចខាត​ពី​រដ្ឋាភិបាល​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ  ប្រទេស​ប្រេ​សី​ុ​ល ពី​បទ​មិន​បង់ថ្លៃ​សេវា​ដែល​អញ្ជើញ​រូបគេ​ចូល​លេង​ក្នុង​ការ​ប្រកួត​ពិសេស​កាលពី​ឆ្នាំ​២០១២ ។

របាយការណ៍​«ESPN» បង្ហាញ​ថា Djokovic បាន​ធ្វើ​ដំណើរ​ទៅ​លេង​ជា​លក្ខណៈ​ពិសេស​ជាមួយ​កីឡាករ​ប្រវត្តិសាស្ដ្រ​លោក​Gustavo Kuerten នៅ​ឆ្នាំ​២០១២ ដោយ​មិន​ទាន់​ទ​ទូល​ប្រាក់​រង្វាន់​លើកទឹកចិត្ត​មាន​តម្លៃ​២៨០.០០០​ដុល្លារ បាន​គ្រប់​ចំនួន​តាម​កិច្ចសន្យា​។ ព័ត៌មាន​លំអិត​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ នឹង​បង់ថ្លៃ​ខាងលើ​ចែក​ចេញ​ជា​៣​ដំណាក់កាល ប៉ុន្តែ​កន្លង​មក​ជាង​៣​ឆ្នាំ​មក​ហើយ កីឡាករ Djokovic ទទួល​បាន​តែ​ប្រហែល​ពាក់កណ្ដាល ធ្វើ​ឱ្យ​រូបគេ​គ្រោង​រក​មេធាវី​ប្ដឹង​ទារ​សំណង​ដែល​នៅ​សល់​នេះ  ៕