​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​យូរហើយ មាន​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ របស់​វា​ហើយ​ឬ​នៅ​?

​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​យូរហើយ មាន​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ របស់​វា​ហើយ​ឬ​នៅ​?

អ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា ប្រទាល​កន្ទុយក្រពើ អាច​ជួយ​ថែរក្សា សុខភាព​ស្បែក​របស់​អ្នក យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។ ក្រៅពីនេះ ប្រទាល​កន្ទុយក្រពើ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ បង្កើន​សមត្ថភាព​ប្រព័ន្ធ​ភាព​ស៊ាំ ទប់ស្កាត់​មេរោគ និង​បន្ថយ​ចលនា​អុក​ស៊ីដង់​។​

​ប្រទាល​កន្ទុយក្រពើ ជា​អ្នក​ភ្ញោ​ច​ប្រព័ន្ធ​ភាពស៊ាំ ជួយ​ដល់​ការកកើត កោសិកា​គ្រាប់​ឈាម និង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការសម្អាត​ក្រពះ​ពោះវៀន ចម្រោះ​ជាតិពុល វីរុស និង​បាក់តេរី ចេញពី​រាងកាយ​របស់​យើង​។​

បន្ថែម​ពីលើ​នេះ ប្រទាល​កន្ទុយក្រពើ មាន​ផ្ទុក​សារធាតុ​រ៉ែ និង​វីតាមីន​សំខាន់ៗ ដូចជា beta carotene (B1, B2, B3, B6, folic acid) វីតាមីន C និង E​។​

សារៈប្រយោជន៍​សំខាន់ៗ នៃ​ប្រទាល​កន្ទុយក្រពើ រួមមាន ៖
​    ​បំបាត់​បញ្ហា​ក្រហាយ​ចុងដង្ហើម និង​ឈឺក្រពះ​
​    ​ពង្រឹង​ចរន្តឈាម​រត់​
​    ​ការពារ​បញ្ហា​ទល់​លាមក និង​ជំងឺ​ឬ​ស​ដូង​បាត​
​    ​ពង្រឹង​តួនាទី​ក្រពះ​ពោះវៀន និង​ខ្យល់​នៅក្នុង​រាងកាយ​
​    ​ថែរក្សា​សម្រស់ និង​ការពារ​ស្បែក​ពី​បញ្ហា​ផ្សេងៗ​
​    ​ផ្តល់​នូវ​វីតាមីន C, E និង B ដែល​ដើរតួរ​យ៉ាង​សំខាន់ ក្នុង​ការទប់ស្កាត់ និង​ប្រឆាំង​មេរោគ និង​បាក់តេរី​
​    ​ជួយ​សម្រក​ទម្ងន់ តាមរយៈ​ការសម្អាត​កាកសំណល់​ពុល​នានា ចេញពី​រាងកាយ​
​    ​ជួយ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​ក្រពះ ដែល​បណ្ត​ល​មកពី​បាក់តេរី ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន​ជាដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។