ឃាត់ខ្លួនភ្នាក់ងារ​ទូរទស្សន៍​ MSJ នៅក្រុងកំពង់ឆ្នាំង​ កក្រើក​ប្រជាពលរដ្ឋ ភូមិចុងកោះ

កំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលមួយបាន កើតឡើងបន្ទាប់ពី សមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែត មកសាកសួរនៅប៉ុស្តិ៍ រដ្ឋបាលផ្សារឆ្នាំង កាលេពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ ។

តាមសេចក្តីរាយការណ៍បានអោយដឹងថា មុនពេលកើតហេតុអភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បានស្នើសុំគោលការណ៍ឃាត់ខ្លួនអ្នកកាសែតរូបនោះ ពីបទញោះញង់ ប្រជាភិថុត ខណៈយកពត៌មាននៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង តែត្រូវបានលោកព្រះរាជអាជ្ញារង គឹម ហុងសាន បដិសេធដោយថាអ្នកកាសែតមិនទាន់មានកំហុសអ្វីដែលត្រូវចាប់ខ្លួនឡើយ ។ លុះប៉ុន្មាននាទីក្រោយមក ស្រាប់តែមានសមត្ថកិច្ចចុះនាំខ្លួនអ្នកកាសែតរូបនោះទៅធ្វើការសាកសួរនប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង តែម្តង។

រឿងរ៉ាងខាងលើនេះ លោក ម៉ម ឈឿម ប្រធានមន្ទីរពត៌មានខេត្តកំពង់ឆ្នាំង បានអោយដឹងថា គ្រាន់តែហៅមកធ្វើការសាកសួរតែប៉ុណ្ណោះ មិនបានធ្វើការចាប់ខ្លួនឡើយ ហើយសមត្ថកិច្ចក៍បានអនុញ្ញាតអោយត្រឡប់ទៅវិញហើយ នៅវេលាមោងប្រមាណ៥និង១៥នាទីល្ងាចថ្ងៃដដែល ។ ខណៈដែលអ្នកយកពត៌មានលោក សាន់ បូរ៉ា ជាភ្នាក់ងារទូរទស្សន៍ MSJ និងជាសមាជិកសម្ព័ន្ធសារពត៌មានកម្ពុជា បានចេញពីបន្ទាប់សាកសួរនៅប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង លោកបានអះអាងថា ប្រជាពលរដ្ឋបានស្នើសុំអោយលោកចុះទៅយកពត៌មានស្តីពីការបម្លាស់ទីផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដូច្នេះលោកមិនមែនជាអ្នកញុះញង់ឡើយ ។ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៍បានអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះលែងអ្នកកាសែត លោក សាន់ បូរ៉ា អោយមានសេរីភាពឡើងវិញ ។  

អគ្គនាយកទូរទ្សន៍ MSJ បានអោយដឹងថា រឿងរ៉ាវនេះ លោកមានការសោកស្តាយចំពោះសមត្ថកិច្ចដែលបានធ្វើការឃាត់ខ្លួនលោក សាន់ បូរ៉ា ជាសហការីរបស់លោកដោយលោកបានដឹងរឿងរ៉ាវយ៉ាងច្បាស់គឺប្រជាពលរដ្ឋរស់នៅភូមិចុងកោះបានទូរស័ព្ទស្នើសុំអោយលោក និងសហការី ចុះទៅយកពត៌មាននៅទីនោះ ខណៈពេលដែលគាត់កំពុងអង្គុយហូបអាហារនៅអាហារដ្ឋានមួយក្នុងក្រុងកំពង់ឆ្នាំង ស្រាប់តែ ប្រជាពលរដ្ឋក៍បានស្នើសុំអោយសហការីរបស់លោកចុះទៅយកឯកសារផ្តិតមេដៃតែត្រូវសមត្ថកិច្ចចាប់ខ្លួនទៅសាកសួរតែម្តង ។ 

ហេតុការណ៍ខាងលើនេះ គេបានសង្កេតឃើញប្រជាពលរដ្ឋមកពីភូមិចុងកោះ ឈរតវ៉ាស្នើសុំអោយមានការដោះលែងអ្នកកាសែតដែលសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង ដោយស្រែកថាប្រជាពលរដ្ឋជាអ្នកហៅអ្នកកាសែតមកទេ មិនមែនការញុះញង់ឡើយ ៕

ឃាត់ខ្លួនភ្នាក់ងារ​ទូរទស្សន៍​ MSJ នៅក្រុងកំពង់ឆ្នាំង​ កក្រើក​ប្រជាពលរដ្ឋ ភូមិចុងកោះ

ឃាត់ខ្លួនភ្នាក់ងារ​ទូរទស្សន៍​ MSJ នៅក្រុងកំពង់ឆ្នាំង​ កក្រើក​ប្រជាពលរដ្ឋ ភូមិចុងកោះ

ឃាត់ខ្លួនភ្នាក់ងារ​ទូរទស្សន៍​ MSJ នៅក្រុងកំពង់ឆ្នាំង​ កក្រើក​ប្រជាពលរដ្ឋ ភូមិចុងកោះ