កម្មវិធី​ប្រឡង​ថ្នាក់​ជាតិ ផ្នែកគណនា​លេខ​រហ័ស​ ដំបូងគេ​បំផុត បានរៀបចំ​លើក​ដំបូង​ នៅ​កម្ពុជា ​

ភ្នំពេញ៖ សាលាអាយឃីដ(I-Kids) ដែលទទួលបានសិទ្ធផ្ដាច់មុខ បង្រៀនកម្មវិធីយូស៊ីម៉ាស់ (UCMAS) បានរៀបចំ កម្មវិធីប្រឡងថ្នាក់ជាតិ ផ្នែកគណនាលេខរហ័ស ដំបូងគេបំផុត និងជាប្រវតិ្ដសាស្រ្ដរបស់កម្ពុជា នៅថ្ងៃ ទី២១ ខែកុម្ភះ ឆ្នាំ២០១៦នេះ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។ លោកលី សាឃុន ប្រធានសាលាអាយឃីដ និងជាប្រធានយូស៊ីម៉ាស់កម្ពុជា មានប្រសាសន៍ ថា ការរៀបចំការប្រឡ ងនេះ ឡើងគឺចង់ឲ្យ បង្កើតស្មារតី និងភាពជឿជាក់សម្រាប់កុមារ ព្រមទាំងចង់កសាង សមត្ថភាពនិងភាព ក្លា ហា នចំពោះការប្រឈមមុខ ជាសាធារណៈ។

លោកលី សាឃុន មានប្រសាសន៍បន្ដ ថា លើសពីនេះ ក៏ចង់បង្កើតទំនាក់ទំនងល្អ រវាងសិស្សានុសិស្ស ដែលរៀនកម្មវិធីយូស៊ីម៉ាស់ និងជាពិសេសចង់ឲ្យកុមារកម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមប្រកួត ថ្នាក់អន្ដរជាតិ ជាមួយកម្មវិធីយូស៊ីម៉ាស់ទូទាំងសកលលោក និងចង់ជំរុញការខិតខំរៀនសូត្ររបស់ សិស្សរឹតតែខ្លាំងក្លាឡើង។ ចំណែកលោកបណ្ឌិតសាស្រ្ដចារ្យឌីណូវង្ស(Dino Wong)ស្ថាបនិក របស់ កម្មវិធីយូស៊ីម៉ាស់ពីប្រទេសម៉ាឡេស៊ី បានឲ្យដឹង ថា យូស៊ីម៉ាស់ជាកម្មវិធីអភិវឌ្ឍន៍ ខួរក្បាលកុមារ ដោយផ្អែកលើការគណនាលេខ និងប្រើឧបករណ៍គិតលេខចិនបុរាណ ឬហៅថា អាបាកាស ដើម្បី ជំរុញថាមពលខួរក្បាលកុមារពីអាយុ៤ ដល់១២ឆ្នាំ។

លោកបានឲ្យដឹងបន្ដ ថា កម្មវិធីយូស៊ីម៉ាស់ គឺជាកម្មវិធីក្រៅម៉ោងដំបូងបំផុត ដែលមានការទទួលស្គាល់ ពីអង្គការស្ដង់អន្ដរជាតិកម្រិតISO លើការគណនាលេខ រហ័សដោយប្រើខួរក្បាល។ បន្ថែមពីលើជំនាញខាងផ្នែកគណនាលេខរហ័ស កម្មវិធីយូស៊ីម៉ាស់ បានលើកកម្ពស់និងអភិវឌ្ឍន៍ខួរក្បាល តាមរយៈការបង្កើតឲ្យមាន មូលដ្ឋាន៤ផ្នែក ដោយធ្វើឲ្យមានការចងចាំ ការចេះផ្ដោតអារម្មណ៍ មានគំនិតច្នៃប្រឌិត និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា។

សូមជម្រាប ថា ក្នុងការប្រឡងនេះ មានការបែងចែកជា២វិញ្ញាសារ គឺវិញ្ញាសារសរសេរ និងវិញ្ញាសាស្ដាប់។ ចំពោះវិញ្ញាសារសរសេរ មានកុមារចូលរួមប្រកួតចំនួន ៥៤៧នាក់ និងវិញ្ញាសាស្ដាប់មានចំនួន១៧១នាក់ មកពី៩សាខានៅក្នុងរាជធានីភ្នំពេញ៕

កម្មវិធី​ប្រឡង​ថ្នាក់​ជាតិ ផ្នែកគណនា​លេខ​រហ័ស​ ដំបូងគេ​បំផុត បានរៀបចំ​លើក​ដំបូង​ នៅ​កម្ពុជា ​

កម្មវិធី​ប្រឡង​ថ្នាក់​ជាតិ ផ្នែកគណនា​លេខ​រហ័ស​ ដំបូងគេ​បំផុត បានរៀបចំ​លើក​ដំបូង​ នៅ​កម្ពុជា ​

កម្មវិធី​ប្រឡង​ថ្នាក់​ជាតិ ផ្នែកគណនា​លេខ​រហ័ស​ ដំបូងគេ​បំផុត បានរៀបចំ​លើក​ដំបូង​ នៅ​កម្ពុជា ​