គ.ជ.ស.ស ការចុះ​ប្រតិបត្តិការណ៏​ ពិនិត្យ​ទៅលើ​សន្តិសុខ​លើ​ផ្ទៃសមុទ្រ នៅកោះកុង

កោះកុង៖ នៅព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៦ អគ្គលេខាធិការរង គណៈកមា្មការជាតិសន្តិសុខ លំហរសមុទ្រ និង មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ(គ.ជ.ស.ស) បានចុះប្រតិបត្តិការណ៏ការ លើផ្ទៃសមុទ្រដែលមានព្រំដែន ជាប់និងឈូងសមុទ្រថៃ រវាងខេត្តកោះកុងនិងខេត្តត្រាត។

ការចុះប្រតិបត្តិការណ៏ពិនិត្យ ទៅលើសន្តិសុខលើផ្ទៃសមុទ្រ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៏ឯក សួន សំណាង អគ្គលេខាធិការរង គណៈកម្មការជាតិសន្តិសុខ លំហរសមុទ្រ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹកនិង មេបញ្ជាការទីបញ្ជាការជួរមុខ(គ.ជ.ស.ស) រួមទាំងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទជាច្រើនរូប និងមានការចូលរួមសហការណ៏ ចំនួនស្ថាប័ណ្ណមានស្ថាប័ណ្ណ គយ ជលផល និងគនបាលជើងទឹក។

ការប្រតិបត្តិការណ៏ល្បាត់ លើផ្ទៃសមុទ្រដើមសន្តិសុខ ក្នុងខេត្តកោះកុងនាព្រឹកនេះ ឧត្តមសេនីយ៏ ឯក សួន សំណាងបានមានប្រសាសន៏ថា ការចុះប្រតិបត្តិការណ៏ ដំណើរល្បាតលើ ផ្ទៃសមុទ្រនាព្រឹកនេះគឺសំដៅលើសន្តិសុខ ជូនប្រទេសជាតិ ក្រែងមានបទល្មើសផ្សេងៗ នៅលើផ្ទៃសមុទ្រកម្ពុជា និងល្បាតមើលប្រជានេសាទ ក្រែងពួកគាត់ជួបនូវបញ្ហា នៅឧបសគ្គប្រការណ៏ណាមួយ ជាពិសេសយើងត្រូវអនុវត្តន៏ ទៅបញ្ជាររបស់រាជរដ្ឋាភិបាល និងអនុវត្តន៏ទៅតាមតួនាទី ជាកងទ័ពការដែនសមុទ្រកម្ពុជា យើងខ្លាចប្រទេសជិត ខាងចូលបំពាន់ផងដែរ។

ការល្បាតលើផ្ទៃសមុទ្រគោលដៅ ក្នុងខេត្តកោះកុងនេះយើងឃើញ មានការចូលរួមពី ស្ថាប័ណ្ណ គយ ជលផល និងនគរបាលជើងទឹកប្រចាំខេត្តកោះកុង ហើយកាចុះប្រតិបត្តិការណ៏នេះ គឺទទួលបានលទ្ធផលបានល្អ និងដំណើរគឺធ្វើបានញឹកញាប់ បន្តិចគឺដើម្បីការពារទឹកដី និងសន្តិសុខប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថាការចុះល្បាតនេះ ជាក់ស្តែងយើងនៅខ្វះឧបករណ៏មធ្យោបាយធ្វើដំណើរពីស្ថាប័ណ្ណផ្សេងៗក្នុងការរួមសហការណ៏ ។តែទោះជាយ៉ាងណាកងទ័ព កម្លាំងជួរមុខនៅអនុវត្តន៏ ទៅតាមតួនាទីជានិច្ចដោយ មិនគិតថាថ្ងៃឬយប់ ភ្លៀងឬខ្យល់ឡើយនេះ គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីមាតុប្រទេស៕