ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​កំពង់ធំ ៖ ​លោក​ សុខ លូ អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ​បាន​មាន​ប្រសា​ស​ន៍ថា​ នៅ​ពេល​ដែល​យុវជន​យើង​ជាប់​ឆ្នោត​នៅ​ក្នុងភូមិ ឃុំ ​មាន​តួ​នាទី និង​ភារកិច្ច​បម្រើ​​ប្រជាពលរដ្ឋ និង​បម្រើ​បក្ស ថ្ងៃក្រោយ​អាច​ក្លាយ​ខ្លួន​ជា​ក្រុមប្រឹក្សា​ឃុំ ដែល​ជាស​រសរ​គ្រឹះ​ដ៏​រឹង​មាំ​របស់​គ​ណ្ស​ប្រជាជន​កម្ពុជា​ ។​

​លោក​អភិ​បាល​រង​​ខេត្ត ​ថ្លែង​យ៉ាង​ដូច្នេះ​កាលពី​ថ្ងៃ​ទី​២១ ​កុ​ម្ភៈ ​២០១៦ នៅ​ក្នុង​ពិធី​បោះ​ឆ្នោត​ជ្រើសរើស​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​ក្នុងភូមិ​២ ​​មា​ន ​ភូមិ​សំបូរ និង​​ភូមិ​អូរ​គ្រូ​កែរ ស្ថិត​ក្នុង​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ​ដោយ​មានការ​ចូលរួម​ពី​សកម្មជន​គណបក្ស​ប្រជាជន និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់ ​។​

​លោក​ សុខ លូ មាន​ប្រសា​ស​ន៏​ផ្តាំផ្ញើ​ថា សូម​ឲ្យ​ប្អូន​ៗ​ទាំងអស់​គ្នា​ធ្វើ​យ៉ាងណា​ខិតខំ​ឲ្យ​អស់ពី​កម្លាំង​កាយ​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បម្រើ​បក្សឲ្យ​ស័ក្តិ​​សមជា​តំណាង​ឲ្យ​យុវជន​នៅ​ក្នុងភូមិ​ឃុំ នៅ​ពេល​ដែល​បក្ស​ត្រូវការ គឺ​ប្អូន​ៗ​ទាំងអស់​ដែល​បាន​ជ្រើសរើស​ជាប់​ដោយ​ការ​បោះ​ឆ្នោត​នេះ​ហើយ គឺជា​អ្នក​នាំពា​ក្យ​ទៅ​ប្រាប់​ដល់​សកម្មជន​​នៅ​ក្នុងភូមិ​-​ឃុំ ថ្ងៃក្រោយ​ប្អូន​ៗ​អាច​ក្លាយជា​ថ្នាក់ដឹកនាំ​នៅ​ក្នុងភូមិ​-​ឃុំ​សង្កាត់ ដែល​ជាឫ​ស​គល់​ដ៏​រឹង​មាំ​សម្រាប់​បក្ស ​និង​​ស្មោះត្រង់​ចំពោះ​បក្ស​ ៕