អតីត​តារា​សម្តែង ពេជ្រ ភីរុណ តែងខ្លួន​ប្លែក មើល​សឹងតែ​មិន​ស្គាល់​!

Doliprane TVC

​ថ្មីៗ​នេះ គេ​បានឃើញ​រូបថត​របស់​អតីត​តារា​សម្តែង នៅ​កំឡុង​ទសវត្ស​ឆ្នាំ ៨០ លោក ពេជ្រ ភី រុណ ដែលជា​អតីត​ស្វាមី​របស់​អ្នក នាង អម្ពរ ទេវី ដែល​លោក​បាន​ថតរូប​ជាមួយ​អតីត​មិ​ត្ត្​ភក្តិ​រួម អាជីព អ្នកស្រី ចាន់ តារា​ទី ។ អ្វីដែល​គួរអោយកត់សំគាល់​នោះ លោក ពេជ្រ ភីរុណ នៅតែមាន​រូបរាង ក្មេង​ស្អាត​សង្ហា​ស្ទើ​មិនគួរ​អោយ​ជឿ ។

អតីត​តារា​សម្តែង ពេជ្រ ភីរុណ តែងខ្លួន​ប្លែក មើល​សឹងតែ​មិន​ស្គាល់​!

ក្នុង​នោះគេ​បាន​សំគាល់​ឃើញថា អតីត​តារា​សម្តែង​រូបនេះ មានការ​តុបតែង​ខ្លួន​ប្លែក​ខុសពី​មុន មើល​ស្ទើ​តែ មិន​ស្គាល់ ។​ ​បើ​ពិនិត្យ​តាម​រូបថត​គេ​មើលឃើញថា លោក ពេជ្រ ភីរុណ នៅតែមាន​រូបរាង​ក្មេង បើ​ប្រៀបធៀប​ជាមួយ​តារា​សម្តែង​ដែលមាន​វ័យ​ស្របាល​និង​រូបលោក​។​ជា​ពិ​សេស​លោក​នៅតែមាន​ផ្ទៃមុខ​ម៉ដ្ឋ​រលោង​មិន​ចាញ់​ស្ត្រី​ឡើយ ។ សូម្បីតែ​ការតុបតែង​ខ្លួន​របស់​លោក​ក៏​ខុសប្លែក​ពីមុន​ដែរ ។

មហា ជន ដែល​ធ្លាប់​ទស្សនា​ការសម្តែងរ​បស់​លោក​កាលពីមុន ស្ទើរតែ​ចំណាំ​រូបលោក​មិនបាន ។ ​លោក ពេជ្រ ភីរុណ ធ្លាប់ជា​អតីត​តារា​សម្តែង​ដែលមាន​ឈ្មោះ​បោះ​សម្លេង​គួរសម កាល កំឡុង​ទសវត្ស​ឆ្នាំ ៨០-៩០ ។ អ្វីដែល​កត់សំគាល់​នោះ ក្រោយ​ចាក​ចេញពី​ការងារ​សិល្បៈ គេ​កម្រ​ឃើញ​អតីត​តារា​សម្តែង​រូបនេះ​បង្ហាញមុខ​នៅក្នុង​កម្មវិធី​របស់​អតីត​មិត្តភក្តិ​រួម​អាជីព​ក៏ដូចជា​តារា​សិល្បៈ ជំនាន់​ក្រោយ​ណាស់ ។​

អតីត​តារា​សម្តែង ពេជ្រ ភីរុណ តែងខ្លួន​ប្លែក មើល​សឹងតែ​មិន​ស្គាល់​!

គួររំលឹកថា អតីត​តារា​សម្តែង​លោក ពេជ្រ ភីរុណ បាន​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ពេញ​ច្បាប់​ជាមួយ​អតីត​តារា​សម្តែង​ដូចគ្នា​គឺ អ្នកនាង អម្ពរ ទេវី នៅ​កំឡុង​ឆ្នាំ ១៩៩២ ក្រោយមក អ្នកនាង អម្ពរ ទេវី បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កសាង​ជីវិត​ថ្មី នៅលើ​ទឹកដី​អាមេរិក ដោយ​ទុកអោយ​លោក ពេជ្រ ភីរុណ រស់នៅ​ស្រុក​ខ្មែរ​តែម្នាក់ឯង ។ កាលណោះ លោក ពេជ្រ ភីរុណ នៅតែ​អះអាង​ពី​សុភមង្គល​នៃ​ក្រុមគ្រួសារ​របស់លោក ជាមួយ​អ្នកនាង អម្ពរ ទេវី ។ ប៉ុន្តែ​នៅ​ចុងឆ្នាំ ២០១៤ គេ បានឃើញ អម្ពរ ទេវី រៀបការ​ជាមួយ​បុរស​វ័យ​កណ្តាល​ម្នា​ក់នៅ​សហរដ្ឋ​អា​​មេ​រិ​ក ៕ ចេ​នី​

អតីត​តារា​សម្តែង ពេជ្រ ភីរុណ តែងខ្លួន​ប្លែក មើល​សឹងតែ​មិន​ស្គាល់​!
​ ​