រថយន្ត Aston Martin DB10 របស់ James Bond ​ដាក់​ដេញ​ថ្លៃ​បាន​តម្លៃ ៣,៥​លាន​ដុល្លារ

រថយន្ត Aston Martin DB10 របស់ James Bond ​ដាក់​ដេញ​ថ្លៃ​បាន​តម្លៃ ៣,៥​លាន​ដុល្លារ

រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត DB10 ទាំង​១០ ដែល​ត្រូវ​បាន​ផលិត​ឡើយ​ដើម្បី​បម្រើ​ឲ្យ​ការ​ថត​រឿង “Spectre” ទើប​តែ​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​នៅ​ទីក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស។

 

រថយន្ត Aston Martin DB10 របស់ James Bond ​ដាក់​ដេញ​ថ្លៃ​បាន​តម្លៃ ៣,៥​លាន​ដុល្លារ

ក្នុង​ចំណោម​កំពូល​រថយន្ត Aston Martin DB10 ដែល​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ថត​ភាពយន្ត 007 នោះ មាន ៨​គ្រឿង​ត្រូវ​យក​មក​ធ្វើ​ការ​ពិសោធន៍ ហើយ​នៅ​សល់​២​គ្រឿង​ទៀត​បូក​រួម​ទាំង​រថយន្ត​ដែល​ត្រូវ​គេ​ដេញ​ថ្លៃ​នេះ ត្រូវ​បាន​យក​មក​ប្រើ​នៅ​ក្នុង​ការ​ថត​រឿង​ផ្ទាល់។ រថយន្ត​ទំនើប​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដៃ​ផ្ទាល់​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន Aston Martin ប្រទេស​អង់គ្លេស​ជាមួយ​នឹង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត។

 

រថយន្ត Aston Martin DB10 របស់ James Bond ​ដាក់​ដេញ​ថ្លៃ​បាន​តម្លៃ ៣,៥​លាន​ដុល្លារ

ថវិកា​ដែល​រក​បាន​ពី​ការ​ដេញ​ថ្លៃ​នេះ​នឹង​ត្រូវ​បាន​បរិច្ចាគ​ឲ្យ​អង្គការ Médecins Sans Frontières ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​របស់​ការ​ផ្ទុះ​អាវុធ​នានា។នៅ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​នេះ តំណាង​របស់ Aston Martin បាន​ឲ្យ​ដឹង​ថា៖ “DB10 គឺ​ជា​រថយន្ត​ដ៏​កម្រ​ត្រូវ​បាន​ផលិត​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​នៅ​លើ​ពិភពលោក​ទាំង​មូល​មាន​តែ ១០ គ្រឿង​តែ​ប៉ុណ្ណោះ។ ហើយ​នេះ​គឺ​ជា​ឡាន​តែ​មួយ​គត់​ដែល​ត្រូវ​បាន​យក​មក​ដេញ​ថ្លៃ។ ពួក​ខ្ញុំ​ពិត​ជា​ត្រេក​អរ​ខ្លាំង​ណាស់​ដែល​ថវិកា​ទាំង​នេះ​នឹង​ត្រូវ​ប្រើ​ក្នុង​គោល​បំណង​ល្អ”៕

 

ចុចអាន៖ឡាន​បញ្ជា​ដោយ​ទូរសព្ទជំនួស​ឲ្យ​សោ​ នឹង​មាន​នៅ​ឆ្នាំ​២០១៧

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖bbc