ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សេចក្តីរាយការណ៍​របស់​ប៉ូលិស​ដែល​ថា ខ្មាន់កាំភ្លើង​ម្នាក់​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ បាន​បាញ់​សម្លាប់​មនុស្ស​៦​នាក់​នៅ​ទីក្រុង KALAMAZOO រដ្ឋ​មី​ជី​ហ្គេ​ន ភាគ​ខាងជើង​សហរដ្ឋ​អា​​មេ​រិ​ក ។

មេ​ប៉ូលិស​រង​ក្រុង KALAMAZOO លោក PAUL MATYAS ថ្លែង​តាម​ទូរទស្សន៍​ថា មនុស្ស​៦​នាក់​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​ភោជនីយដ្ឋាន​មួយ​របស់​ក្រុមហ៊ុន CRACKER BARREL ព្រមទាំង​ក្នុង​កន្លែង​លក់​រថយន្ត​មួយ ។ ជនសង្ស័យ​ដែល​កំពុង​រត់គេច​ខ្លួន​ជា​បុរស​ស្បែក​.​សម្នាក់​មាន​អាយុប្រមាណ​ជា​៥០​ឆ្នាំ​ដែល​បើករថយន្ត​ធុន CHEVROLET ពណ៌​ខៀវ មួយ​គ្រឿង ហាក់ដូចជា​បាញ់ប្រហារ​មិន​រើសមុខ​លើ​មនុស្ស​ម្នា ។

យោង​តាម​លោក PAUL MATYAS ថា ការ​បាញ់ប្រហារ​ទាំងអស់​ប្រហែលជា​ដោយ​បុរស​នេះ​តែ​ម្នាក់ឯង ៕