ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ អតីត​អ្នក​ឡើងត្នោត​ជាក​ម្លោះ​នៅ​ជនបទ​ឈ្មោះ វន់ វិ​ន អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​រូង ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ហេតុតែ​មាន​ចំណង់​ត​ណ្ណា​ខ្លាំង​ពេក​នោះ ដោយ​ទប់ចិត្ត​មិន​បាន​ក៏​ទៅ​លប​ចាប់​ស្ត្រី​ក្រមុំ​វ័យ​៣១​ឆ្នាំ ដែល​កើតរោគ​សរសៃប្រសាទ​រស់នៅ​ឃុំ​-​ស្រុក​ជាមួយ​គ្នា​រំលោភ​សេពសន្ថវៈ​។

ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ កុម្ភៈ ២០១៦ ហើយ​ត្រូវ​បាន​ស្ត្រី​នោះ​វាយ​សំពង​ឡើង​បែកក្បាល​ហូរ​ឈាម ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​នឹង​សាច់ញាតិ​អ្នក​រង​គ្រោះ​បាន​ចាប់ខ្លួន​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី  ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ស្ត្រី​រង​គ្រោះ​មាន​ជំងឺសរសៃប្រសាទ និង​មិន​ចេះ​សំអាត​ខ្លួនប្រាណ​នោះ ទើប​ឪពុក​ម្តាយ​បាន​ធ្វើ​រោង​តូច​ល្មម​សម្រាប់​តែ​ដាក់​គ្រែ​ឲ្យ​ដេក​នៅ​ដាច់​តែឯង មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែលជា​៥០​ម៉ែត្រ  ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​អ្នក​រង​គ្រោះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​រោង​ប្រក់​ស្លឹក​នា​យប់​ថ្ងៃ​ទី​២០ កុម្ភៈ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​វិ​ន មក​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ ក្នុង​ពេល​ដែល​កំពុង​តែ​ប្រព្រឹត្តិ​បទល្មើស​នោះ ត្រូវ​បាន​ក្មេង​ប្រុស​ម្នាក់​ប្រទះ​ឃើញ​ក៏​ប្រញាប់​រត់​មក​ប្រាប់​អ្នក​ភូមិ​ផង របង​ជាមួយ​ឲ្យ​ទៅ​ជួយ ។  គ្រានោះ​ជន​ល្មោភកាម​ត្រូវ​បាន​អ្នក​ភូមិ​ចាប់ខ្លួន​ទាញ​ចេញ ក៏​ស្រាប់តែ​ជន​រង​គ្រោះ​ដែល​កើតរោគ​សរសៃប្រសាទ​បាន​យក​ព្រនង់​ឫស្សី​មួយ​កំណាត់​មក​វាយ​ត្រូវ​ចំ​ក្បាល បណ្តាល​ឲ្យ​បែក​ហូរ​ឈាម និង​បាន​រាយការណ៍​បន្ទាន់​មក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អ​ញ្ជើ​ម ឲ្យ​មក​ទទួលយក​ជនសង្ស័យ​ចាប់រំលោភ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​តាម​ច្បាប់  ។