កម្មករ​ខ្មែរ​ម្នាក់​ស្លាប់​បត់​ករ ក្នុង​ការដ្ឋាន​សំណង​អគារ នៅ​ប្រទេស​ថៃ​

​ខេត្ត​សាក់​សឺ​ន​សៅ​ប្រទេស​ថៃ​: ​ក្រុមកម្មករ​បាន​ប្រទះឃើញ​សាកសព​យុវជន​ម្នាក់ ជនជាតិ​កម្ពុជា បាន​ដេកស្លាប់​ឈ្មោះ​មិន ឌី​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ  ក្នុង​សភាព​អង្គុយ​លត់​ជង្គង់​បត់​ករ ស្លាប់​លើ​ធ្នឹម​ដែក បែក​លលាដ៍ក្បាល បាក់ករ ចង្កេះ និង​ទ្រូង​ខាង​ធ្វេ​ង ត្រូវបាន​បុក​ធ្លា​យមក​ឆ្អឹងជំនីរ​ខាង​ធ្វេ​ង ដោយ​ដែក​ស​សៃ​រ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។ ហេតុការណ៍​កើតឡើង កាល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល សមត្ថកិច្ច​បាង​ប៉ា​កុង ក្នុង​ខេត្ត​សាក់​សឺ​ន​សៅ ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​លីមីត​ធី​ត  (wellgrow)  ស្ថិតនៅ​ក្រុម​២ ឃុំ​ភី​ម​ផា​ខេត្ត​សាក់​សឺ​ន​សៅ​។​

 ចំណែក​ម្នាក់ទៀត​ជា​បើករថយន្ត (​ម៉ៃ​ខូ​)  ឈ្មោះ ស្រី ចិន្តា ភេទ​ប្រុស រងរបួស ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។  ស្រី ចិន្តា បាន​និយាយថា ខណៈពេលដែល​ខ្លួន​កំពុងបើក​លើក​ស៊ីម៉ងត៍​ទម្ងន់​១​តោន ដោយ​ប្រើ​ខ្សែ (​រ៉​ត​) យោង​ស៊ីម៉ងត៍​ឡើងទៅ​ខាងលើ ដើម្បី​ចាក់​ធ្វើ​ពី​តាន ខណៈនោះ​បណ្តាល​ឲ្យ​ដាច់​ទំ​ពក់​ធ្លាក់​ត្រូវ​ឈ្មោះ មិន ឌី​ណា ដែល​កំពុងធ្វើការ​ខាងក្រោម បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​
                
​សមត្ថកិច្ច​បាននិងកំពុង​កសាង​ឯកសារ បញ្ជូន​សាកសព​កម្ពុជា មក​ប្រទេស​វិញ យើង​មិនទាន់​ដឹងថា​​សាកសព​នោះ ត្រូវបញ្ជូន​តាម​ច្រក​ណា​នោះទេ ចំណែកឯ​ស្រុកកំណើត​ជនរងគ្រោះ ក៏​មិនទាន់​ដឹងថា នៅឯណា​នោះដែរ​៕

កម្មករ​ខ្មែរ​ម្នាក់​ស្លាប់​បត់​ករ ក្នុង​ការដ្ឋាន​សំណង​អគារ នៅ​ប្រទេស​ថៃ​