Suarez ស៊ុតគ្រាប់ទី២៥នៅ La Liga ជួយ Barca ដាច់គេ៩ពិន្ទុ

Luis Suarez បានស៊ុតបញ្ចូលទីគ្រាប់ទី២៥នៅ La Liga រដូវកាលនេះ ជួយឲ្យ Barcelona ឈ្នះ Las Palmas ២-១ ដាច់គេលើកំពូលតារាងចំនួន៩ពិន្ទុ។

Suarez ស៊ុតគ្រាប់ទី២៥នៅ La Liga ជួយ Barca ដាច់គេ៩ពិន្ទុ

ចាប់ផ្ដើមបានតែ៦នាទី Jodi Alba បានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ អ៊ុយរុយហ្គាយ បំប៉ោងសំណាញ់ទីបាន១គ្រាប់មុន។ តែយ៉ាងណា ចន្លោះប្រហោងខ្សែការពារ ធ្វើឲ្យក្រុមម្ចាស់ផ្ទះតាមស្មើវិញ នៅ៤នាទីបន្ទាប់ ដោយ Willian Jose។ 

តង់ទី១ដដែល នៅនាទី៣៩ Neymar បានស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមលោក Luis Enrique នៅក្នុងការប្រកួតសប្ដាហ៍ទី២៥។

Suarez ស៊ុតគ្រាប់ទី២៥នៅ La Liga ជួយ Barca ដាច់គេ៩ពិន្ទុ

លទ្ធផលនេះធ្វើឲ្យ Barca នាំមុខ Atletico Madrid ៩ពិន្ទុ និងនាំមុខគូប្រជែង Real Madrid ១០ពិន្ទុ ប៉ុន្តែក្រុមមកពី ទីក្រុងម៉ាឌ្រីតទាំង២ នៅម្នាក់១ប្រកួតក្នុងដៃ។

ប្រភព៖ សប្បាយ