ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​​បន្ទាុយ​មាន​ជ័យ ៖ ​មេបញ្ជាការ​រង​កងពលតូច​ថ្មើ​រជើង​លេខ​៥១​ម្នាក់ ​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដំឡូង​មី ​​រេ​ចង្កូត​ទៅ​បុក​​​​រថយន្ត​ម៉ា​កា​មា​រី ​​កាល​ពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២០ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​គោក​លុន ឃុំ​ជប់​វាវី ស្រុក​ព្រះនេត្រព្រះ ​។

លោក​អនុសេនីយ៍ឯក ​រឹម ​សូ​វៀត ​​បាន​ឲ្យ​ដឹង​ថា​​ ​ជន​រង​គ្រោះ ​ឈ្មោះ ហ៊ុ​ល ប៊ុ​ន​ធឿ​ន ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ ជា​មេបញ្ជាការ​រងកងពលតូច​ថ្មើ​រជើង​លេខ​៥១ ឋានន្តរ​ស័​ក្តិ​វរសេនីយ៍ឯក​ នៅ​ឈរជើង​នៅ​ស្រុក​ព្រះនេត្រព្រះ ។ ​

លោក​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​​​បើកបរ​រថយន្ត​ម៉ាក​កា​មា​រី​ស៊េរី​១៩៩៣ ពណ៌​ស ​បើក​ម្នាក់ឯង ​​ពី​លិចទៅ​កើត ក្នុង​គោលបំណង​ទៅ​បញ្ជាការដ្ឋាន ។ ពេល​ទៅ​ដល់​ចំណុច​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ​ដឹក​ដំឡូង​មី អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់  ។ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​​​​វ៉ា​​​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាង​មុខ​ បណ្តាល​ឲ្យ​ជ្រុល​ចង្កូតទៅ​បុក​​រថយន្តរបស់​ជន​រង​គ្រោះ ដែល​បើក​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ​​រថយន្ត​ដឹក​ដំឡូង​មី​បាន​ក្រឡាប់​សង្កត់ពីលើ​រថយន្តជន​រង​គ្រោះបណ្តាល​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​រថយន្ត​តែ​ម្តង ត្រូវ​បាន​កម្លាំង​យោធា​ និង​កម្លាំង​នគរបាល​ជួយ​ទាញ​ចេញពី​ក្នុង​រថយន្ត ដោយ​ប្រើ​រយៈពេល​យ៉ាង​យូរ​ផង​ដែរ​ទំ​រាំ​យក​ចេញ​បាន​ ៕