ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​តាក់ស៊ី​​​ម្នាក់​​បាន​​រត់​ចូល​ទៅ​ពួន​​​សម្ងំ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ​ដោយ​មាន​ស្នាម​របួស​ត្រង់​ក្បាល​​ហូរឈាម​ស្រោច​ពេញ​ខ្លួន​​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ ហើយ​ក៏​រាយការណ៍​ទៅ​​នគរបាល​ប៉ុស្តិ៍​ទន្លេ​របា​សាក់​ឱ្យ​មក​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​ ​កាលពី​វេលា​ម៉ោង១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី២១ ​កុម្ភៈ ​​​​ស្ថិត​នៅ​​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។

​ក្រោយ​ពី​​​សមត្ថកិច្ច​នាំ​យក​មក​​​សួរ​នាំ​ទើប​ដឹង​ថា​​ បុរស​រូប​នេះ​​ឈ្មោះ ម៉ៅ ដេ​វីត អាយុ២៤​ឆ្នាំ ​​​ជា​អ្នក​​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ​បាន​ប្រាប់​សមត្ថកិច្ច​ថា រូប​គេ​​ត្រូវ​​​ក្រុម​ជន​ដៃដល់​មួយ​ក្រុម​មាន​គ្នា​​​ជាង១០​នាក់ ជិះ​ម៉ូតូ​​៧​គ្រឿង​ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ​ ​​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​​​រូប​គេ​​​ត្រូវ​ចំ​​ក្បាល​​២​កន្លែង​បណ្តាល​ឱ្យ​​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ធ្វើ​ឱ្យ​គាត់​ភ័យ​ស្លន់​ស្លោ​ ទើប​រត់គេច​ខ្លួន​មក​ពួន​នៅ​​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ ៕

ព័ត៌​មាន​លម្អិត​មានផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​