ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​មណ្ឌល​គិរី ៖ យុវតី​ម្នាក់ត្រូវ​​បាន​នគរបាល​ខេត្ត​ឃាត់ខ្លួន​ និង​ប​ញ្ជួ​នឱ្យ​​​ក្រុម​គ្រួសារ​វិញ ក្រោយ​ពេល​ទ​ទូល​បាន​ពាក្យបណ្តឹង​ពី​គ្រួសារ​តាម​រយៈ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អំពី​ករណី​ពង្រត់​គ្នា​ ​ការ​ឃាត់ខ្លួន​បាន​ធ្វើ​ឡើងកាលពី​ថ្ងៃ​២០​ កុ​ម្ភៈ ២០១៦ នៅ​ក្រុង​សែន​មនោ​រម្យ​ ។​

លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្ត​ បានឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​២១ ​កុ​ម្ភៈ ​នេះ​ថា ​​ក្មេង​ស្រី​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ម្នាក់​​នេះ​ ​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​​​រាជ​ធានី​ភ្នំពេញ ​។ លោក​​​​បន្ត​ថា ដោយ​មាន​ពាក្យបណ្តឹង​ករណី​ពង្រត់​គ្នា​តាម​រយៈការិយាល័យ​បទ​ល្មើស​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ​កំណត់​បាន​ភិនភាគ​យុវតី​ខាងលើ​ និង​បាន​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​ស្នងការដ្ឋានខេត្ត​ ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​យុវតី​ខាងលើ​​រូបនេះ​​ បាន​​ឆ្លើយ​​ថា ​​នាង​​​​បាន​ពង្រត់​គ្នា​ជាមួយ​សង្សារ​ឈ្មោះ​ ឃី សុខុម អាយុ​១៨​ឆ្នាំ ហើយ​សង្សារ​នាង​​បាន​ឱ្យ​​នាង​ធ្វើ​ដំណើរ​មក​ខេត្តមណ្ឌលគិរី​មុន​ ហើយ​រូបគេ​​នឹង​​មក​តាមក្រោយ​ ៕

សូម​​បញ្ជាក់​​ថា​ យុវតី​រូប​នេះ​បាន​ចាក​ចេញពីផ្ទះ​តាំងពី​ថ្ងៃ​ទី​១០ ​កុ​ម្ភៈ ​២០១៦ ​​ហើយ​សមត្ថកិច្ច​​ក៏​ប្រគល់យុវតី​ខាងលើ​ជួន​ក្រុម​គ្រួសារ​វិញ ចំណែក​ឈ្មោះ ​ឃី សុខុម
​​សង្ស័យ​​ដឹងខ្លួន​មុន ​បាន​​​រត់​គេចខ្លួន​ ​៕​​