ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ៖ ឥទ្ធិពល​ភ្លើង​ប្រចណ្ឌ​បណ្ដាល​ឲ្យ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​បើក​ឆាកប្រយុទ្ធ​គ្នា​ទាំង​កណ្តាល​ថ្ងៃ ដោយ​បុរស​ជា​ប្តី​បាន​កាប់​ប្រពន្ធ​ប៊ិះ​ស្លាប់ បន្ទាប់​មក​ក៏​ទៅ​អារ​.​ក​ខ្លួនឯង​តែ​ត្រូវ​អ្នក​ជិតខាង​សង្គ្រោះ​ទាន់​ពេល ។ ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៣​រសៀល ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ពី​កូនស្រី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ឪពុកចុង​នោះ​ទើប​រៀប​ការ​ជាមួយ​ម្តាយ​នាង​បាន​១​ឆ្នាំ​តែ​ប៉ុណ្ណោះ មាន​ឈ្មោះ ចាប វឹត អាយុ​៥២​ឆ្នាំ ឯ​ម្តាយ​របស់​ខ្លួន​ឈ្មោះ ឡុ​ង ច​ន្ធី អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព