FA Cup៖ ជើងឯកចាស់ Arsenal ធ្វើស៊ី Hull មិនកើត ត្រូវប្រកួតម្ដងទៀត

ក្រុមជើងឯកចាស់ Arsenal នឹងត្រូវធ្វើដំណើរ ទៅប្រកួតនៅទឹកដី Hull វិញម្ដង ក្រោយពីប្រកួតជុំទី៥ (១៦ក្រុមចុងក្រោយ) FA Cup យប់មិញ ក្រុមទាំងបានត្រឹមស្មើគ្នា ០-០។

FA Cup៖ ជើងឯកចាស់ Arsenal ធ្វើស៊ី Hull មិនកើត ត្រូវប្រកួតម្ដងទៀត

Arsenal បានទាមទារបាល់ ប៉េណាល់ទី២ដង ប៉ុន្តែអាជ្ញាកណ្ដាល មិនឲ្យ ស្របពេលដែល Theo Walcott និង Danny Welbeck ក៏មានឱកាសស៊ុតបញ្ចូលទី ដែរប៉ុន្តែធ្វើមិនបានសម្រេច។

ចំណែកក្រុមកំពុងឈរលើ កំពូលតារាងលីគលំដាប់ទី២អង់គ្លេស Championship វិញ មិនសូវមានឱកាសនោះទេ ប៉ុន្តែអាចធ្វើឲ្យលោក Arsene Wenger ឈឺក្បាលក្នុងប្រកួតទី១០០ របស់លោកនៅ FA Cup តាមរយៈប្រពន្ធការពារដ៏ក្រាស់។

FA Cup៖ ជើងឯកចាស់ Arsenal ធ្វើស៊ី Hull មិនកើត ត្រូវប្រកួតម្ដងទៀត

អ្វីដែលគួរឲ្យកត់សម្គាល់ គឺលទ្ធផលស្មើមិនត្រឹមតែ បញ្ចប់កំណត់ត្រា ឈ្នះជាប់គ្នា១៤ប្រកួតរបស់ Arsenal នៅ FA Cup ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទប់ Clean sheet លើកដំបូងក្នុងរយៈពេល១០១ឆ្នាំ របស់ Hull ទល់នឹង Arsenal ផងដែរ ពោលគឺឆ្នាំចុងក្រោយដែល Hull អាចទប់ Arsenal មិនឲ្យស៊ុតបញ្ចូលទី គឺកាលពីឆ្នាំ១៩១៥។

FA Cup៖ ជើងឯកចាស់ Arsenal ធ្វើស៊ី Hull មិនកើត ត្រូវប្រកួតម្ដងទៀត

លទ្ធផលស្មើ ធ្វើឲ្យលោក Wenger និងលោក Steve Bruce ត្រូវជួបគ្នាម្ដងទៀត ប៉ុន្តែមិនទាន់មានការ កំណត់ថ្ងៃប្រកួតនៅឡើយទេ។ ចាំមើល ក្រុមណានឹងអាច បន្តដល់វគ្គ៨ក្រុមចុងក្រោយ?

លទ្ធផល៤គូយប់មិញ៖

ប្រភព៖ សប្បាយ