ឡិចស៊ីស RX​ ៣០០ ដឹកឈើ​គ្រញូង ត្រូវសមត្ថកិច្ច​ ចម្រុះ​ខេត្ត​កំពង់ឆ្នាំង​ ចាប់​បាន​ថ្ងៃមិញ

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចរដ្ឋបាល ព្រៃឈើខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ក្រាបចាប់បាន រថយន្តឡិចស៊ីស មួយគ្រឿងបង្កប់ដឹកឈើ គ្រញូងចំនួន៩១ដុំ ស្មើនឹង២៦៣គីឡូក្រាម ស្មើ០,២១៩ម៉ែត្រគូប  ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ។

សមត្ថនគរបាលបានអោយដឹងថា មុនពេលបង្ក្រាប បានរថយន្តខាងលើនេះ ដោយបានទទួលសេចក្តីរាយការណ៍ពីខេត្តពោធិសាត់ ថាមានរថយន្តបានធ្វើសដកម្មភាព បង្កប់ដឹកឈើគ្រញូងឆ្ពោះ ទៅរាជធានីភ្នំពេញ ពេលទទួលបានសេចក្តី រាយការណ៍ក៍បានដាក់ ផែនការចុះបង្ក្រាប ។

ពេលរថយន្តខាងលើបានមក ដល់ចំណុចព្រលាន យន្តហោះខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានប្រទះឃើញ រថយន្តខាងលើបានដេញ រហូតមកដល់ចំណុចស្ទឹងជ្រៃបាក់ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទើបបង្រ្កាបឃាត់ចាប់បាន ។ រថយន្តបង្កប់ដឹកឈើគ្រញូងខាងលើនេះ ម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-0678  បើកបរដោយឈ្មោះ អ៊ុក ខេមរា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុង-ខេត្តពោធិសាត់  និងមានមនុស្ស ២នាក់ទៀត ជាអ្នករួមដំណើរ ។

បច្ចុប្បន្នរថយន្ត និងឈើគ្រញូងបង្ក្រាប បានត្រូវបញ្ជូនទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ចំណែកអ្នកបើកបរបញ្ជូន ទៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងរងចាំដោះស្រាយ ចាត់ការតាមនិតិវិធីច្បាប់  ដោយឡែកអ្នករួមដំណើរ២នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ ។