អាហារ​ទាំងនេះ​អាច​ជួយ​បណ្តេញ​ជាតិ​នីកូទីន​ចេញពី​រាងកាយ​បាន​

អាហារ​ទាំងនេះ​អាច​ជួយ​បណ្តេញ​ជាតិ​នីកូទីន​ចេញពី​រាងកាយ​បាន​

បារី​គឺ​មាន​ផ្ទុក​សារជាតិ​ពុល​ជាច្រើន ដែល​អាច​បំផ្លាញ​ដល់​រាងកាយ​មនុស្ស​។ ជាតិ​នីកូទីន ដែល​មាន​នៅក្នុង​បារី គឺ​អាច​ធ្វើឲ្យ​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ និង​បំផ្លាញ​ដល់​សួត​បាន​។ បើ​ទោះ​ជា​អ្នក​ឈប់​ជក់បារី​ហើយ​ក៏​ដោយ នីកូទីន​គឺ​នៅតែ​អាច​មាន​ឥទ្ធិពល​បាន​ដល់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​ត្រឹម​តែ​រយៈពេល​១០​វិនាទី បន្ទាប់​ពី​អ្នក​ជក់បារី​ដកដង្ហើម​ចូល ជាតិ​នីកូទីន​ត្រូវបាន​បឺត​ស្រូប​ចូលទៅក្នុង ស្បែក និង​ភ្នាស​ស្តើង​នៅក្នុង​រន្ធ​ច្រមុះ​,​មាត់ និង​សួត ហើយ​ថែមទាំង​អាច​ធ្វើ​ដំណើរ​ចូលទៅ​ក្នុង​ចរន្តឈាម នៅ​ក្នុង​ខួរក្បាល​បាន​ថែម​ទៀត​ផង​។​

​ជាតិ​នីកូទីន ក៏​អាច​រំញោច​ដល់​អាំង​ស៊ុយ​លីន និង​ធ្វើឲ្យ​មាន​ប្រតិកម្ម ដែល​អាច​នឹង​ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​រោគ​សញ្ញា​មេ​តា​បូលិក ,​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ និង​ជំងឺ​បេះដូង​ស​សៃឈាម​ប្រសិនបើ​វា​ប៉ះពាល់ ទៅដល់​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត អរ​ម៉ូ​ន pituitary ,​អរ​ម៉ូ​ន​ផ្លូវភេទ និង​អរ​ម៉ូ​ន​អាដ្រេ​ណាលីន​។​
​តែ​ទោះជា​យ៉ាងណាក៏ដោយ តាម​ការស្រាវជ្រាវ​បាន​រកឃើញ​អាហារ​ខាងក្រោម​នេះ គឺ​អាច​ជួយ​ឲ្យ​ស្ថានភាព​អ្នក​ជក់បារី​អាច​ធូរស្រាល​ជាង​មុន ដោយសារ​តែ​វា​អាច​ជួយ​បណ្តេញ​នូវ​ជាតិ​នីកូទីន​នេះ និង​ជាតិពុល​ផ្សេងៗ​ទៀត​ចេញ​ពី​រាងកាយ​បាន ៖

១.​ទឹកៈ ទឹក​គឺជា​ប្រភព​នៃ​ជីវិត​។ ទឹក​គឺ​អាច​បណ្តេញ​នូវ​ជាតិពុល ចេញពី​រាងកាយ​តាមរយៈ​ស្បែក​។ ក្នុង​នោះ​ផង​ដែរ ជាតិ​នីកូទី​គឺ​ធ្វើឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ដូច្នេះ​អ្នកត្រូវការ​ផឹកទឹក​ឲ្យបាន​ច្រើន​ដើម្បី បង្គ្រប់​ជាតិ​ទឹក​ដែល​បាត់បង់​នេះ​វិញ​។ ត្រូវ​ផឹកទឹក​ឲ្យបាន​ពី ៨​ទៅ ១២​កែវជា​រៀងរាល់ថ្ងៃ​។​
២.​ប្រូកូ​លីៈ ស្ពៃ​ប្រូកូ​លី គឺ​មាន​ផ្ទុក​ដ៏​ខ្ពស់​នូវ​កម្រិត​វីតាមីន B5 ,C ហើយ​វា​ក៏​អាច​ជួយ​ការពារ​សួត​ពី​ការបំផ្លាញ​បាន​ផង​ដែរ​។​
៣.​ស្ពីណា​ចៈ វា​អាច​ធ្វើ​ឲ្យ​ជាតិ​ថ្នាំជក់​មាន​រសជាតិ​អាក្រក់ ហើយ​វា​ក៏​ជា​ប្រភព​ដ៏​សម្បូរ​នៃ​វីតាមីន និង​អ​ស៊ីត​ហ្វូ​លិ​កដែរ​។​
៤.​ថ្នាំបុរាណ​ស្ងួតៗ គឺ​អាច​កាត់បន្ថយ​សារជាតិ​នីកូទីន​នៅក្នុង​រាងកាយ ហើយ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន A និង E​។ 
៥. បឺរី គឺ​អាច​ជួយ​បណ្តេញចេញ​នូវ​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​។​

៦.​ផ្លែ​ក្រូច គឺ​មាន​ផ្ទុក​ដ៏​ខ្ពស់​នូវ​កម្រិត​នៃ​វីតាមីន C និង​ជម្រុញ​នូវ​កត្តា​មេតាបូលីស និង​កាត់បន្ថយ​ស្ត្រេ​ស​។​
៧. ផ្លែ​គី​វី គឺ​អាច​ជួយ​បង្កើត​នូវ​វីតាមីន A, C និង E ដែល​ការជក់បារី​គឺ​នឹង​ទៅ​កាត់បន្ថយ​ពួកវា​។​
៨.​ទឹក​ការ៉ុត គឺ​មាន​ផ្ទុក​នូវ​វីតាមីន  A, B, C និង K ដែល​អាច​កំចាត់​ជាតិ​នីកូទីន​ចេញពី​រាងកាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទឹក​ការ៉ុត​គឺ​អាច​បង្កើត​នូវ​សារធាតុ​បំប៉ន​ចំពោះ​រាងកាយ ដែល​អាច​ជួយ​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា ដោយសារ​តែ​ជាតិពុល​នេះ​នឹង​ធ្វើឲ្យ​ស្បែក​ស្រ​អាប់​និង​ចាស់​មុន​អាយុ​។​
៩. ផ្លែ​ទទឹម អាច​ជួយ​ឲ្យ​ចរន្តឈា​មរត់​បាន​ល្អ​។

​ដូច្នេះ​ប្រសិនបើ​អ្នក​កំពុងតែ​ជក់បារី ឬ​កំពុង​តែ​ព្យាយាម​កាត់បន្ថយ​ការជក់បារី សូម​អ្នក​ព្យាយាម​ទទួលទាន​នូវ​អាហា​រទាំង​៩​ប្រភេទ​ខាងលើ​នេះ ដែល​វា​អាច​នឹង​ជួយ​កាត់បន្ថយ​ចំណង់​នៃ​ការជក់ និង​កាត់បន្ថយ​ជាតិពុល​ដែល​កំពុង​ប្រមូលផ្តុំ​នៅ​ក្នុង​ខ្លួន​អ្នក ៕

​ប្រែ​សម្រួល​ដោយ​៖   ម៉ា​រ៉ាណែត​

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។