៤​ចំណុច​ដែល​ភ្នែក​អាច​ប្រាប់​ពី​បញ្ហា​សុខភាព​របស់​អ្នក​

៤​ចំណុច​ដែល​ភ្នែក​អាច​ប្រាប់​ពី​បញ្ហា​សុខភាព​របស់​អ្នក​

​ភ្នែក​គឺជា​កញ្ចក់​ឆ្លុះ​នៃ​ផ្លូវចិត្ត​ខាង​ក្នុង ដែល​អាច​បង្ហាញ​ប្រាប់​នូវ​អ្វីៗ​គ្រប់យ៉ាង ដែល​កើតមាន​នៅក្នុង​ខ្លួន​អ្នក​។ ប៉ុន្តែ​លើសពីនេះទៅទៀត ស្ថានភាព​នៃ​កែវភ្នែក ក៏​អាច​ព្រមាន​អ្នក​ឲ្យបាន​ដឹង​ពី​ស្ថានភាព​វេជ្ជសាស្ត្រ​មិន​ប្រក្រតី​ណាមួយ ដែល​អ្នក​មិន​បានដឹងខ្លួន​បាន​ផង​ដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ណា​មួយ​ដូច​ខាងក្រោម​នេះ សូម​ពិនិត្យ​មើល​នូវ​ជំងឺ​ដែល​អ្នក​អាច​នឹង​កំពុង​កើតមាន នៅក្នុង​ខ្លួន​៖

១. ភ្នែក​ក្រហម និង​មាន​ឈាម​
​ប្រសិនបើ​អ្នក​មាន​កែវភ្នែក ដែល​មើលទៅ​ក្រហម និង​មាន​ឈាម នេះ​គឺជា​មូលហេតុ​មួយ​ដែល​អ្នក​គួរ​ព្រួយបារម្ភ​។ ហើយ​អ្វី​ដែល​អ្នក​កាន់តែ​ត្រូវ​បារម្ភ​ទៀត​នោះ​គឺថា ប្រសិនបើ​វា​មាន​ការឈឺចាប់ ឬ​មាន​ភាព​មិន​សុខ​ស្រួល​។ ប៉ុន្តែ​ពេលខ្លះ ស្ថានភាព​នេះ​អាច​កើតមាន​ដោយសារតែ ភ្នែក​យើង​មានការ​ប្រឈម​ទៅ​នឹង​ពន្លឺ​ថ្ងៃ​, ធូលី​ដី​, ខ្យល់​ត្រជាក់​,​អា​លែ​ហ្សី និង​ខ្យល់​ស្ងួត ដែល​វា​សុទ្ធតែ​អាច​ធ្វើឲ្យ​ស​សៃឈាម​នៅក្នុង​ភ្នែក រហែក ហើយ​នេះ​គឺជា​បញ្ហា​ទូទៅ​មួយ​។​

​ប្រសិនបើ​អ្នក​ក្អក​ខ្លាំង នោះ​វា​ក៏​អាច​ធ្វើឲ្យ​ស​សៃឈាម​រហែក និង​មាន​ស្នាម​ក្រហម​តូចៗ​កើតមាន បាន​ផង​ដែរ​។ តែ​សញ្ញា​ទាំង​នេះ​គួរ​ត្រូវ​បាត់​វិញ ក្នុង​រយៈពេល​មួយ ទៅ​ពីរ​សប្តាហ៍ ប៉ុន្តែ​ប្រសិនបើ​វា​នៅតែ​ក្រហម នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅ​ឲ្យ​គ្រូពេទ្យ​ឯកទេស​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​។​

២.​អស់កម្លាំង​

​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​អស់កម្លាំង បន្ទាប់​ពី​អាន​សៀវភៅ​បាន​ពីរ ឬ​បីសន្លឹក ឬ​ក៏​អ្នក​មាន​ស្នាម​រង្វង់​ខ្មៅ​ក្រោម​ភ្នែក ភ្នែក​មើល​ទៅ​មី​មីរ ឬ​ហើម​ភ្នែក នោះ​វា​អាច​ដោយសារ​តែ​អ្នក​អស់កម្លាំង ឬ​មិន​មាន​ចរន្តឈាមរ​ត់​បានគ្រ​ប់គ្រា​ន់​។​

​វិធី​ដែល​អ្នក​ត្រូវ​ដោះស្រាយ​នោះ​គឺ អ្នក​ត្រូវ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ និង​ទទួលទាន​អាហារ​ដែល​មាន សារជាតិ​បំប៉ន​ឲ្យបាន​ល្អ​ប្រសើរ​ជាង​មុន នោះ​ស្ថានភាព​សុខភាព​ភ្នែក​នឹង​បាន​ល្អប្រសើរ​ជាង​មុន​។ វីតាមីន A គឺជា​សារធាតុ​បំប៉ន​ដ៏​សំខាន់ និង​ចាំបាច់​បំផុត​សម្រាប់​ភ្នែក ។​

៣. ភ្នែក​ពណ៌​លឿង​
​ប្រសិនបើ​អ្នក​មាន​បញ្ហា​ជាមួយនឹង​ថ្លើម នោះ​ភ្នែក​នឹង​អាច​ប្រាប់​អ្នក​បាន​។ ភ្នែក​ពណ៌​លឿង ជាធម្មតា​តែ​ង​ជា​រោគសញ្ញា​របស់ មុខងា​រ​ដណើរការរ​បស់​ថ្លើម​ចុះខ្សោយ ។ ទន្ទឹមនឹងនេះ ភ្នែក​ពណ៌​លឿង ក៏​អាច​ជា​សញ្ញា​នៃ​ការកើនឡើង​កម្រិត​ស្តេ​រ៉ូល​ខ្ពស់​ផង​ដែរ​។ ធ្វើការ​ពិនិត្យ​ភ្នែក​របស់​អ្នក ប្រសិនបើ​អ្នក​មាន​ស្នាម​ពណ៌​លឿង​នៅលើ​ភ្នែក​។ ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ធ្វើ​ការពិនិត្យ​ស្ថានភាព​សុខភាព​បេះដូង និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​។​

៤.​ភ្នែក​លៀន​
​ប្រសិនបើ​អ្នក​ទាំងអស់​គ្នា នៅក្នុង​គ្រួសារ​របស់​អ្នក​មាន​ស្ថានភាព​ភ្នែក​ដូចនេះ ហើយ​មាន​ជា​ច្រើន​ជំនាន់ មកហើយ នោះ​មានន័យ​ថា ក្រពេញ​ទី​រ៉ូ​អ៊ីត​កំពុងតែ​មាន​សកម្មភាព​ខ្លាំង​ជ្រុល ដែល​នេះ​ជា​មូលហេតុ​ធ្វើឲ្យ ភ្នែក​ហើមប៉ោង​។ ប្រសិនបើ​ពេល​ណាមួយ អ្នក​ចាប់ផ្តើម​មាន​ការ​ស្រក​ទម្ងន់​ចុះ​ជាខ្លាំង នោះ​អ្នក​ត្រូវតែ​ប្រញាប់​ទៅ​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ក្រពេញ​ទី​រ៉ូ​អ៊ីត​ឲ្យបាន​រួសរាន់​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។