វិធី​សម្អាត​ឆ្អឹង​ប្រហោង​រន្ធ​ច្រមុះ និង​បំបាត់​អា​ការៈតឹង​ច្រមុះ​ត្រឹមតែ​៣០​វិនាទី​

វិធី​សម្អាត​ឆ្អឹង​ប្រហោង​រន្ធ​ច្រមុះ និង​បំបាត់​អា​ការៈតឹង​ច្រមុះ​ត្រឹមតែ​៣០​វិនាទី​

​មនុស្ស​ស្ទើរតែ​គ្រប់គ្នា សុទ្ធតែ​ធ្លាប់​ជួប​នូវ​អា​ការៈតឹង​ច្រមុះ​នៅក្នុង​ពេល​ព្រឹក បន្ទាប់​ពី​ក្រោក​ពី​គេង​រួច ជាពិសេស​នៅក្នុង​រដូវ​កាល​នៃ​ប្រតិកម្ម​អា​លែ​ហ្សី ឬ​មូលហេតុ​អាច​ដោយសារតែ ការដាក់​ខ្នើយ​ខុស ឬក៏​ថា អាច​មក​ពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ដ៏​ងាយស្រួល ក្នុង​ការជួយ​សម្រាល​នូវ​ភាព​តឹង​ណែន និង​សម្អាត​ប្រហោង​រន្ធ​ច្រមុះ​របស់​អ្នក ឲ្យបាន​ស្អាត​ល្អ​ត្រឹម​តែ​បី​ដំណាក់កាល​ប៉ុណ្ណោះ​៖

ដំណាក់កាល​ទី​១៖ ដាក់​អណ្តាត​របស់​អ្នក​នៅ​លើ​ក្រអូមមាត់ ហើយ​សង្កត់​វាឲ្យ​ខ្លាំង​តាម​ដែល​អាច​ធ្វើបាន ហើយ​ធ្វើ​ចលនា​ដូចជា​អ្នក​ហាក់​នឹង​ចង់​លេប​អណ្តាត​នេះ ចូលទៅ​ក្នុង​បំពង់ក ប៉ុន្តែ​វា​នឹង​មិន​អាចធ្វើ​បាន​នោះ​ទេ ដោយសារ​តែ​សម្ពាធ​ដែល​មាន​នៅ​លើ​ក្រអូមមាត់​។​

​ដំណាក់កាល​ទី​២៖ ដាក់​មេដៃ​របស់​អ្នក​ឲ្យ នៅ​ចំ​ចន្លោះ​នៃ​រោមចិញ្ចើម​ទាំងពីរ​។​

​ដំណាក់កាល​ទី​៣៖ ប្រើ​ម្រាមដៃ​របស់​អ្នក​សង្កត់ នៅ​ចន្លោះ​រោម​ចិញ្ចើម​។ ធ្វើការ​សង្ក​ត់​ឲ្យបាន​ខ្លាំង ហើយ​ក្នុង​ពេល​ដំណាលគ្នា​នេះ អនុវត្ត​ដំណាក់កាល​ទី​១ ឲ្យបាន ៣០​វិនាទី​។​

​អ្នក​នឹងមាន​អា​ការៈធូរស្រាល​ពី​ស្ថានភាព​តឹង​ណែន និង​កកស្ទះ​ក្នុង​ចម្រុះ​បន្ទាប់ពី​អនុវត្ត​បាន​នូវ ៣​ដំណាក់កាល​ខាងលើនេះ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។