តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)

Doliprane TVC

​ជាធម្មតា​យើង​តែងតែ​ឃើញ​តារាចម្រៀង K-pop ក្នុង​ដួងចិត្ត​របស់​យើង​ឡើង​សម្ដែង​នៅលើ​ឆាក​ប្រគំ​តន្ត្រី​ជាមួយ​នូវ​ស្នាមញញឹម​ដែល​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​បំផុត ប៉ុន្តែ​ប្រហែល​ពួកយើង​មិនទាន់​បានដឹង​ទេ​ថា នៅ​ពីក្រោយ​នៃ​ភាពសប្បាយ​រីករាយ​រប​ស់​ពួក​តារា K-pop ទាំងអស់នោះ​តើ​ពួកគេ​ត្រូវ​លះបង់​អ្វីខ្លះ​ដើម្បី​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​មហាជន ។

ទាក់ទង​នឹង​រឿង​នេះដែរ​ថ្ងៃនេះ «​ប្រជាប្រិយ​» នឹង​បង្ហាញ​ឲ្យ​យើងទាំងអស់គ្នា​បានដឹង​ពី​វត្តមាន​តារាចម្រៀង k-pop ដែល​ធ្លាប់​ដួលសន្លប់​នៅ​ឆាក​ដោយសារ​ការនឿយហត់​ជាមួយ​កាលវិភាគ​សម្ដែង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិនបាន​សម្រាក ក៏ដូចជា​គេង​មិនបាន​គ្រប​គ្រាន់ ។ ​ចង់ដឹងថា តើ​តារា​ក្នុង​ដូង​ចិត្ត​យើង​រូប​ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​ស្រប​ពេលដែល​កំពុង​សម្ដែង​នោះ សូម​មើល​ការ​បង្ហាញជូន​នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា ៖

តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)

១. Krystal សមាជិក​ក្រុម

 

​កាលពី​ឆ្នាំ ២០១០ តារាចម្រៀង​វ័យ ២១ ឆ្នាំ​សមាជិក​ក្រុម f(x) ខាងលើ​បាន​ដួលសន្លប់​នៅលើ​ឆាក​ស្រប​ពេលដែល​នាង និង សមាជិក​ក្រុម​ដទៃទៀត​កំពុងតែ​សម្ដែង ។ ហើយ​ភាព​ហេវ​ហត់​នេះដែរ​គឺ​បណ្ដាលមកពី​មួយរយៈ​ពេល​នោះ Krystal បាន​គេង​ត្រឹមតែ ២ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ដោយសារ​តែមាន​កាលវិភាគ​ត្រូវ​សម្ដែង​ជាច្រើន ។ ជាមួយគ្នានេះដែរ​មួយ​រយៈពេល​ក្រោយមក​ល​ទៀត​ស្រី​ស្អាត Krystal ក៏បាន​ជួប​នូវ​រឿងនេះ​ម្ដងទៀត​នៅពេលដែល​នាង​សម្ដែង​បទ ‘Kiss & Cry” លើ​ស្គី​ទឹក​ក ។​

 

២. តារាចម្រៀង Kim Jang Hoon

តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)

តារាចម្រៀង Kim Jang Hoon ធ្លាប់បាន​ចូលក្នុង​បន្ទប់សង្គ្រោះបន្ទាន់​បន្ទប់​ពី​លោក​បាន​ដួលសន្លប់​នៅលើ​ឆាក​ប្រគំ​តន្ត្រី “West Coast Festival” នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ។ បន្ទាប់ពី​មានរឿង​បែបនេះ​កើតឡើង​លើ​រូបលោក Kim Jang Hoon ហើយ​នោះ កាលវិភាគ​ត្រូវ​សម្ដែង​ទាំង​ប៉ុន្មាន​ត្រូវ​លុបចោល​ទាំងអស់ ហើយ​គ្រូពេទ្យ​បានចេញ​បញ្ជារ​ឲ្យ​លោក​ត្រូវតែ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ។

តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)

៣. តារាចម្រៀង Hyeri សមាជិក​ក្រុម Girl’s Day

តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)
៤. តារាចម្រៀង Subin សមាជិក​ក្រុម Dal Shabet

តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)

ដោយសារតែ​រវល់​ជាមួយ​ការងារ​សម្ដែង​ខ្លាំងពេក​ទើប​ធ្វើ​ឲ្យ​ស្រី​ស្អាត Subin ត្រូវ​ហត់នឿយ​រហូតដល់​ថ្នាក់​ដួលសន្លប់​នៅលើ​ឆាក​ប្រគំ​តន្ត្រី ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​បន្ទាប់ពី​មានរឿង​នេះ​កើនឡើង​ហើយ​នោះ Subin ទទួលបាន​ការលើកទឹកចិត្ត​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​រាល់​ការសម្ដែង​លើក​ក្រោយៗ​ជាច្រើន​ទៀត ។

 

៥. តារាចម្រៀង Seung Ho សមាជិក​ក្រុម MBLAQ 

តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)

 

៦. តារាចម្រៀង Onew សមាជិក​ក្រុម SHINee 

តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)

កាលពី​ឆ្នាំ ២០០៩ នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី KBS’sMusic Bank មាន​ក្រុម​តារាចម្រៀង K-pop ជាច្រើន​បាន​ចូលរួម ហើយ​នៅក្នុង​ឱកាស​នោះដែរ​មហាជន​ជាច្រើន​មាន​ភាព​ជ្រួលច្របល់​ដោយសារតែ​បង្គោល​ភ្លើង​លំអ​ឆាក​ដួលរលំ ។ ហើយ​ស្របពេល​ជាមួយគ្នា​នោះដែរ​តារាចម្រៀង Onew សមាជិក​ក្រុម SHINee ហាក់ដូចជា​តក់ស្លុត​បា​ត់​បង់​ស្មារតី​ហើយ​ទន់​ខ្លួន​ដួល​តែម្ដង ដោយ​ភ្លាមៗ​នោះដែរ​លោក​ត្រូវបាន​អ្នកគ្រប់គ្រង​ក្រុម SHINee លើក​គ្រា​ឡើង​ទៅរក​កន្លែង​មាន​សុវត្ថិភាព ។​

 

៧. តារាចម្រៀង Goo Hara សមាជិក​ក្រុម KARA

តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)

 

៨. តារាចម្រៀង Hyuna សមាជិក​ក្រុម 4Minute

តារាចម្រៀង K-pop ណាខ្លះ​ដែល​ធ្លាប់​ដួលសន្លប់​នៅលើ​ឆាក​? (​មាន​វីដេអូ​)

​ដោយសារតែ​រវល់​នឹង​ការងា​សិល្បៈ​ខ្លាំងពេក កាលពី​ថ្ងែ​ទី ០៦ ឧសភា ឆ្នាំ ២០១៣ តារាចម្រៀង​សិច​ស៊ី Hyuna ត្រូវ​ដួលសន្លប់​នៅ​កន្លែង​ការងារ ដែល​បណ្ដាលមកពី​នាង​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ហើយ​ក្ដៅខ្លួន​ខ្លាំង ៕ (​ប្រភព កូរ៉េ​ប៊ូ​) កុសល​