បុរសម្នាក់ ស្នាក់នៅក្នុង យន្តហោះ ច្នៃជាង១៥ឆ្នាំ គ្រោងច្នៃ ជាផ្ទះមួយទៀត នៅជប៉ុន

បុរសនៅរដ្ឋ Oregon សហរដ្ឋអាមេរិកម្នាក់ បានចំណាយពេលជាង ១៥ឆ្នាំស្នាក់នៅ ក្នុងយន្តហោះដែលគេ ឈប់ប្រើប្រាស់ប្រភេទ Beoing 727 និងបានច្នៃទៅជាផ្ទះរស់នៅ កណ្ដាលព្រៃតែម្នាក់ឯង នៅអាមេរិក ហើយនាពេលថ្មីៗនេះ គាត់គ្រោង នឹងច្នៃយន្តហោះ Boeing 747 មួយគ្រឿងទៀត នៅជប៉ុន។

បុរសម្នាក់ ស្នាក់នៅក្នុង យន្តហោះ ច្នៃជាង១៥ឆ្នាំ គ្រោងច្នៃ ជាផ្ទះមួយទៀត នៅជប៉ុន

លោក Bruce Cambell បានរស់នៅក្នុងផ្ទះច្នៃពី Boeing 727 តាំងពីឆ្នាំ ១៩៩៩ក្នុងទំហំដី ១០អា នៃព្រៃទីក្រុង Portland ដែលគាត់បានទិញតម្លៃ ១០ម៉ឺនដុល្លារ និងប៉ះប៉ូវ បន្ថែមសរុប អស់២២ម៉ឺនដុល្លារ។

យន្តហោះច្នៃ 727 មានគ្រឿងបរិក្ខារ និងបន្ទប់ ជាច្រើនមិនចាញ់ផ្ទះធម្មតាទេ ដូចជាផ្ទះបាយ កន្លែងគេងលេង កន្លែងទទួលភ្ញៀវ ប៉ៅអ៊ី បន្ទប់បោកគក់ និងបន្ទប់គេងមួយ។

លោក Campbell បានចំណាយពេលជាងកន្លះឆ្នាំក្នុងប្រទេសជប៉ុន ដើម្បីរកមើលយន្តហោះ Boeing 747-400 ដែលគេលែងប្រើ និងអាចដាក់អ្នកដំណើរយ៉ាងច្រើន ៦៦០នាក់ ពោលធំជាងយន្តហោះ 727 បីដង។ ផ្ទះច្នៃទីពីរ នឹងបង្កើតនៅក្នុងព្រៃទីក្រុង Miyazaki ខាងមុខឆាប់ៗនេះហើយ តែគេមិនទាន់ដឹងតម្លៃនៅឡើយទេ៕

ប្រភព៖ សប្បាយ