Chow Yun Fat ត្រូវ ទិនហ្វី វ៉ាដាច់ទាំងស្រុុង

បើទោះបីជាចេញ ផ្សាយក្នុងពេលតែមួយ ជាមួយនឹង “The Mermaid” ក៏ពិតមែនតែ “ស្ដេចល្បែង ៣” របស់តារាសម្ដែង Chow Yun Fat គឺចាញ់ប្រៀបរឿង របស់ស្ដេចកំប្លែងហុងកុង Stephen Chow ទាំងប្រាក់ចំណូល និងអត្ថន័យ។

Chow Yun Fat ត្រូវ ទិនហ្វី វ៉ាដាច់ទាំងស្រុុង

តាមបណ្ដាញព័ត៌មាន Sina កាលពីថ្ងៃទី ១៨ ខែកុម្ភៈមុននេះ កំពូលតារាសម្ដែងហុងកុង Chow Yun Fat បានចូលរួមក្នុងកម្មវិធីអបអរភាពយន្ត “From Vegas to Macau 3” រកប្រាក់ចំណូលបាន ១ពាន់លានដុល្លារហុងកុង (១២៨ លានដុល្លារអាមេរិក)។ យ៉ាងណាមិញ បរិយាកាសក្នុងកម្មវិធីនេះ មានសភាពអាប់អួរ ដោយសារតែរឿងនេះ ត្រូវ “នាងមច្ឆា” របស់ទិន ហ្វីដែលជាគូប្រកួត នោះវ៉ាមុខដាច់ទាំងស្រុង។ មកដល់ពេលនេះ ភាពយន្តរបស់ Stephen Chow រកបាន ២,៧៥ ពាន់លានដុល្លារហុងកុង (៣៥៣ លានដុល្លារអាមេរិក)។

Chow Yun Fat ត្រូវ ទិនហ្វី វ៉ាដាច់ទាំងស្រុុង

មិនត្រឹមតែប៉ុណ្ណោះ បើគិតពីគុណភាពវិញ ភាពយន្តថ្មីរបស់ “ស្ដេចល្បែង” Chow Yun Fat ត្រូវគេរិះគន់ពីអត្ថន័យគ្មានខ្លឹមសារ ចំណែកឯរបៀបកំប្លែងវិញដូច រឿងកាលពីទសវត្សឆ្នាំ ៨០ កាលពីសតវត្សមុន។ នៅលើអ៊ីនធឺណិត ចំនួនអ្នកតវ៉ា ឲ្យរឿងនេះឈប់ដាក់បញ្ចាំង មានកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

អាចនិយាយបានថា ក្នុងឱកាសចូលឆ្នាំវកនេះ Chow Yun Fat បានទទួលបរាជ័យទាំងស្រុងចំពោះមុខ ទិន ហ្វី។ ប្រឈមមុខនឹងលទ្ធផលនេះ តារាសម្ដែងអាយុ ៦០ ឆ្នាំ បង្ហាញអាកប្បកិរិយាធម្មតា។ “មិនមានបញ្ហាអ្វីនោះទេ។ ខ្ញុំមិនខឹងសម្បារ ឬអន់ចិត្តអីនោះឡើយ។ តាំងពីទសវត្សឆ្នាំ ៨០មក ពួកខ្ញុំប្រកួតនឹងគ្នាមិនដឹងជាប៉ុន្មាន ដងទៅហើយនោះទេ។ ការប្រកួតរមែង តែងតែមានឈ្នះចាញ់ គ្មានអ្នកណាចាញ់រហូត ហើយក៏គ្មានអ្នកណាឈ្នះរហូតដែរ។

Chow Yun Fat ត្រូវ ទិនហ្វី វ៉ាដាច់ទាំងស្រុុង

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចូលសិល្បៈមក Chow Yun Fat តែងតែទទួលបានសំណាងជាងតួរឿង “និស្សិតផ្ដាច់សង្ខារ” ជានិច្ច។ ឆ្នាំ ១៩៨៣ នៅពេល តារាកើតឆ្នាំ ១៩៥៥ និង Leung Chiu Wai បានដើរតួឯកក្នុងភាពយន្ត “Angels And Devils” នោះ ទិន ហ្វី បានត្រឹមដើរតួជនអន្ធពាលតូចតាច គ្មានអ្នកស្គាល់មុខតែប៉ុណ្ណោះ៕ប្រភព៖ សប្បាយ