សម្រួល​ស្ថានភាព​នៃ​ស្ត្រេ​ស​ជាមួយនឹង​ក្បួន​យ៉ូ​ហ្គា​បែប Child Pose

សម្រួល​ស្ថានភាព​នៃ​ស្ត្រេ​ស​ជាមួយនឹង​ក្បួន​យ៉ូ​ហ្គា​បែប Child Pose

ដូចដែល​យើង​គ្រប់​គ្នា​ធ្លាប់បាន​ដឹង​មក​ហើយ​ថា ស្ត្រេ​ស​អាច​ធ្វើឲ្យ​យើង​មាន​សុខភាព​មិនល្អ និង​អាច​ធ្វើឲ្យ​មនុស្ស​មាន​ជំងឺ ដោយសារតែ​ឥទ្ធិពល​របស់​វា​ទៅលើ​ផ្លូវចិត្ត និង​ផ្លូវកាយ​។ ក្រៅ​ពី​ការ​ដើរលេង​លំហែរ​អារម្មណ៍ ការ​ហាត់ប្រាណ​មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​នោះទេ តែ​វា​ក៏​អាច​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ស្ត្រេសបាន​ផងដែរ​។ ក្នុងចំណោម​វិធី​នៃ​ការ​ហាត់ប្រាណ​ទាំងអស់ យ៉ូ​ហ្គា​គឺ​ត្រូវបាន​គេ​ពេញនិយម​ក្នុង​ការអនុវត្ត​ជាងគេ ដោយសារ​តែ​វា​មាន​ឥទ្ធិពល​ជា​ខ្លាំង​ទៅលើ​ស្ថានភាព​ផ្លូវចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។​

​ថ្ងៃនេះ​យើង​សូម​បង្ហាញ​អ្នក​នូវ​ក្បួន​ហាត់​យ៉ូ​ហ្គា​តាមបែប Child Pose ឬ​ហៅ​ថា ស្ថានភាព​បែប​ក្មេង​។​

​វិធី​ក្នុង​ការអនុវត្ត​៖

១.​លុតជង្គង់​នៅលើ​កម្រាលយ៉ូ​ហ្គា ដោយ​ផ្គុំ​ជើង​ទាំង​ពីរ​ចូល​គ្នា​ហើយ​អង្គុយ​នៅលើ​កែងជើង​។​
២.​ទម្រេត​ខ្លួន​ទៅមុខ រហូត​ដល់​ដើមទ្រូង​ដាក់​ផ្ទប់​នៅ​លើ​ភ្លៅ​ទាំងសងខាង ដោយ​ដាក់​ថ្ងាស​នៅលើ​កម្រាល​។​
៣. បង្រួម​ស្មា​ទៅមុខ ហើយ​ដាក់​ដៃ​សណ្តូក​មក​ក្រោយ ដោយ​ដាក់​ប្រអប់ដៃ​ចំហរ​ឡើង​លើ ក្បែរ​ប្រអប់ជើង​។ រក្សា​ស្ថានភាព​នេះ ហើយ​ដកដង្ហើម​ចេញចូល​វែងៗ ឲ្យបាន ៥​ដង​។​

​ស្ថានភាព​បែប​នេះ អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការបំបាត់​ស្ត្រេសបាន ដោយសារ​តែ​វា​អាច​ជួយ​ឲ្យ​យើង​សម្រាក​ដោយ​ការ​បន្ទូរ​នូវ​ភាពតឹងណែ​ន​នៅ​លើ​រាងកាយ និង​ធ្វើឲ្យ​អារម្មណ៍​ស្ងប់​សុខ​។​ទន្ទឹមនឹងនេះ វា​ក៏​មាន​អត្ថប្រយោជន៍​ផងដែរ​ទៅដល់ ប្រព័ន្ធ​ប្រសាទ និង​ប្រព័ន្ធ​ទឹក​រងៃ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។