វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

Doliprane TVC

​តើ​អ្វី​ទៅជា​សារធាតុ​នីកូទីន ? សារធាតុ​នីកូទីន​មាន​ក្នុង​ថ្នាំជក់ ហើយ​នៅពេល​អ្នក​ជក់បារី សារធាតុ​នេះ​ត្រូវបាន​ស្រូប​ចូលក្នុង​ចរន្តឈាម ។ នីកូទីន​នឹងត្រូវ​បញ្ចេញ​វិញ​តាមរយៈ​ទឹកនោម ។ រាងកាយ​ចំណាយពេល ៤៨-៧២ ម៉ោង ក្នុង​ការធ្វើ​មេតាបូលីស និង មុននឹង​បញ្ចេញ​វា​ចេញពី​រាងកាយ ចំណែក​សារធាតុ​កូ​ទី​នី​ន​ដែលមាន​ក្នុង​ថ្នាំជក់ អាច​បន្ត​ស្ថិតនៅក្នុង​ចរន្តឈាម​រហូត​ប្រមាណ​ជា ២០ ទៅ ៣០ ថ្ងៃ បន្តទៀត ។

-​វីតាមីន​សេ​ជា​សារធាតុ​បន្សាប​នីកូទីន​ពី​ចរន្តឈាម
​វីតាមីន​សេ​ជួយ​បង្កើន​ការធ្វើ​មេតាបូលីស និង បង្កើត​គ្រាប់​ឈាមស ដូចនេះ​ការបរិភោគ​បន្លែ និង ផ្លែឈើ​ជួយ​យ៉ាងសកម្ម​ដល់​ការបណ្តេញ​ជាតិ​នីកូទីន​ពី​រាងកាយ ជំនួយ​ដល់​សុខភាព​រាងកាយ​ទាំងមូល និង បន្ថែម​ជាតិ​ទឹក ដែល​ធ្វើឱ្យ​ចំណង់​ចង់​ជក់បារី​ត្រូវបាន​កាត់បន្ថយ​ទៅតាម​នោះដែរ ។ បន្ថែម​ពីនេះ ជាក់ស្តែង​មានការ​ស្រាវជ្រាវ​ជាច្រើន​បញ្ជាក់ថា ការបរិភោគ​បន្លែ​ផ្លែឈើ​អាចជួយ​ឱ្យ​ចំណង់​បារី​ត្រូវបាន​កាត់បន្ថយ ។

ការបរិភោគ​បន្លែ និង ផ្លែឈើ​បន្ថែម​ពិតជា​ជួយ​ឱ្យ​ផ្តាច់​បារី​បាន​មែន​៖
​កាត់បន្ថយ​ចំណង់​ជក់បារី ៖

1.​ ​អ្នក​ជក់បារី​ច្រើនតែ​មិនអាច​បែងចែក​បាន​ថា​ខ្លួន​ឃ្លាន​អាហារ ឬ​ជក់បារី ដូចនេះ​សារធាតុ​កាក​សរសៃ​ក្នុង​បន្លែ និង ផ្លែឈើ​ដែល​បានទទួល​ទាន អាច​នឹង​ជួយ​ធ្វើឱ្យ​អ្នក​ជក់​មាន​អារម្មណ៍​ថា​ឆ្អែត និង មិន​ចង់​ជក់បារី ។​

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

2.​ ​បន្លែ និង ផ្លែឈើ​អាចធ្វើឱ្យ​រសជាតិ​នៃ​ការជក់បារី​ថមថយ មិន​ដូច​ជាការ​ក្លែម​សាច់ ជាមួយ​ស្រា ឬ​បៀរ​នោះទេ ។​

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

3.​ ​បន្លែ និង ផ្លែឈើ​ជា​របប​អាហារ​សុខភាព ហើយ​ដរាបណា​អ្នក​ជក់​មាន​សុខភាព​កាន់តែ​ប្រសើរ ចំណង់​ជក់បារី​កាន់តែ​ឃ្លាតឆ្ងាយ​ដូចគ្នា​ដែរ ។

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

​អាហារ​ជួយ​បណ្តេញ​នីកូទីន​ពី​រាងកាយ ៖

១.​ទឹក ៖ នីកូទីន ជា​សារធាតុ​ដែល​ធ្វើឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ដូចនេះ​ការទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន​នឹង​ជួយ​ប៉ះប៉ូវ​ជាតិ​ទឹក​ដែល​បាត់បង់ ធ្វើឱ្យ​រាងកាយ​បែកញើស ហើយ​ជាតិ​នីកូទីន​នឹង​ចេញ​តាម​ញើស​មក​ដែរ ។​

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

២. ខ្ញែរ ៖ ខ្ញែរ​គឺជា​ឱសថ​បូរាណ​ម្យ៉ាង​ដែល​សម្បូរ​ចា​តិ​ដែក ពោលគឺ ជាតិ​ដែក​មាន​ប្រយោជន៍​ជាខ្លាំង​ក្នុងការ​បន្សាប និង​ប្រឆាំងនឹង​ការឆ្លង​រោគ​នានា ។ អ្នក​អាច​រក​ទិញ​ថ្នាំ ឬ «​តែ​»​ដែល​ចម្រាញ់​ពី​ខ្ញែរ ។

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

៣. បន្លែ ៖ អ្នក​ចង់​ផ្តាច់​បារី គួរ​ទទួលទាន​ស្ពៃខៀវ ត្រប់វែង សណ្តែកកួរ និង ត្រសក់ ពីព្រោះ​បន្លែ​ទាំងនេះ​ជួយ​កាត់បន្ថយ​ចំណង់​ចង់​ជក់បារី ។ ប្រការ​គួរ​ចៀសវាង គឺ​មិនត្រូវ​ទទួលទាន​បន្លែ​ផ្អែម ឬ​បន្លែ​ដែលមាន​ជាតិ​ផ្អែម​ច្រើន ពីព្រោះ​បរិមាណ​គ្លុយកូស​កាន់តែ​ខ្ពស់ កាន់តែ​ជំរុញ​ឱ្យ​ខួរក្បាល​ទាមទារ​ភាព​រីករាយ ដូចជា ការជក់បារី ។​

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

៤. តែ​ស្លឹក​ស្រល់ ៖ ជា​តែ​បូរាណ​ដែល​គេ​ប្រើ​សម្រាប់​កម្ចាត់​មេរោគ​មាត់​ធ្មេញ ប៉ុន្តែ​វា​ក៏​ជួយ​សម្រួល​សុខភាព​សួត​ផងដែរ ។​

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

៥. ក្រូចពោធិ៍សាត់ ៖ សម្បូរ​វីតាមីន​សេ​ច្រើន ជា​បុព្វហេតុ​ជួយ​បំពេញ​វីតាមីន​សេ​ដែល​បាត់បង់​ដោយសារ​សារធាតុ​នីកូទីន ។ ការទទួល​ទាន​ក្រូច​ក៏​ជំ​រុញឱ្យ​រាងកាយ​ធ្វើ​មេតាបូលីស និង បណ្តេញ​ជាតិ​នីកូទីន​បាន​ឆាប់រហ័ស ថែមទាំង​កាត់បន្ថយ​ស្ត្រេ​ស​ទៀតផង ។​

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

៦. ផ្លែ​គី​វី ៖ ជួយ​បំបាត់​ជាតិ​នីកូទីន​ពី​រាងកាយ និង បំពេញបន្ថែម​វីតាមីន​អា វីតាមីន​សេ និង​វីតាមីន​អឺ ដែល​បាត់បង់​ដោយសារ​ការជក់បារី ។

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

៧. ទឹក​ការ៉ុត ៖ វីតាមីន​អា បេ សេ និ​កា ក្នុង​មើម​ការ៉ុត​អាចជួយ​បណ្តេញ​នីកូទីន​ចេញពី​រាងកាយ ស្របពេល​ដំណាលគ្នា​វា​ជួយ​ជួសជុល​កោសិកា​ស្បែក​ដែល​ខូច និង ធ្វើឱ្យ​ស្បែក​ស្អាត​ឡើងវិញ ។​

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

៨. ប្រូ​កូ​លី ៖ បរិមាន​វីតាមីន​បេ ៥ និង វីតាមីន​សេ​ដ៏​ក្រាស់ក្រែល​ក្នុង​ប្រូ​កូ​លី ជួយ​សម្រួល​ដល់​ការធ្វើ​មេតាបូលីស​បាន​ច្រើន និង ជួយ​ការពារ​សួត​ពី​ការ​ការខូចខាត​ដោយសារ​ជាតិពុល​ក្នុង​ផ្សែង​បារី ។​

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​

៩. ស្ពៃ​ខ្មៅ ៖ ក្នុង​ស្ពៃ​ខ្មៅ​សម្បូរ​វីតាមីន​ច្រើនយ៉ាង និង អាស៊ីតហ្វូលីក ដែល​ជួយ​ឱ្យ​រាងកាយ​កាត់បន្ថយ​ចំណង់​ជក់បារី ៕​លក្ខិណា​

វិធី​បណ្តេញ «​ជាតិ​នីកូទីន​​​» ចេញពី​រាងកាយ​