ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏

Doliprane TVC

ក្រៅពីទទួលបានជោគជ័យនៅក្នុងការចេញទៅសម្តែងនៅសហរដ្ឋអាេមរិក តារាកំប្លែងរូបស្រស់ ប្រិមប្រិយ ក៏បានជួបម្ចាស់ស្នេហ៏នៅទីនោះផងដែរ ។ ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៏របស់តារាកំប្លែងរូបនេះ កាន់តែល្អូកល្អឺនជាមួយគ្នាខ្លាំងឡើងៗ ។ ជាពិេសសនៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ កាលពីថ្ងៃ ទី១៤ ខែកុម្ភៈ ប្រិមប្រិយ កាន់តែរំភើបជាមួយគូស្នេហ៏ ដែលបានធ្វើអោយនាងភ្ញាក់ផ្អើលជាខ្លាំង ។

ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏

មួយរយៈចុងក្រោយនេះតារាកំប្លែង ប្រិមប្រិយ បានបើកចំហរនូវទំនាក់ទំនាក់ស្នេហា របស់នាងជាមួយបុរសម្នាក់ ដែលជាអ្នករស់នៅសហរដ្ឋអាេមរិក ។ ចំណងស្នេហ៏របស់អ្នកទាំងពីរ មានភាពផ្អែមល្ហែមគួរអោយច្រណែន ដែលគេបានឃើញរូបថតរបស់នាង តាមរយៈហ្វេសប៊ុក ។

ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏

អ្វីដែលធ្វើអោយតារាកំប្លែងរូបនេះកាន់តែរំភើបនោះគឺគូស្នេហ៏របស់នាង បានធ្វើអោយនាងភ្ញាក់ផ្អើលតាមរយៈការជូននូវកាដូរយ៉ាងច្រើនសន្ធឹកសន្ធាប់ មានទាំងគ្រឿងសំអាង ស្បែកជើង និង កាបូបជាដើម រួមជាមួយ និង ពាក្យពេចន៏ជូនពរយ៉ាងផ្អែមនៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ Valentine’s day ថ្ងៃទី ១៤ ខែកុម្ភៈ ដែលមានអត្ថន័យថា «រីករាយទិវានៃសេចក្តីស្រលាញ់ព្រះនាងតូចរបស់បង បងពិតជាស្រលាញ់អូនខ្លាំងណាស់ អូនសម្លាញ់» ។

ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏

ជាមួយគ្នានោះ ក៏មានអ្នកខ្លះជូនពរអោយចំនងស្នេហ៏របស់ ប្រិមប្រិយ និង គូស្នេហ៏របស់នាងស្ថិតស្ថេរជារៀងរហូត ។ អំណោយទាំងនេះត្រូវបានយកទៅដាក់នៅពេលដែលនាងកំពុងគេងលក់ ។ បើតាមប្រភពពីបងប្អូនដែលរស់នៅសហរដ្ឋអាមេរិកបានបង្ហើបប្រាប់ថា គូស្នេហ៏របស់ ប្រិមប្រិយ ក៏មានអាជីពជាអ្នកសិល្បៈដែរ ។ កន្លងមកលោកធ្លាប់មានភរិយា និង កូនស្រីម្នាក់រួចមកហើយ ។

ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏

តែពួកគេបានលែងលះគ្នាដាច់ស្រេចអស់ហើយ ។ ទោះបីជាចំនងស្នេហ៏របស់ ប្រិមប្រិយ មានរយៈពេលខ្លីក៏ពិតមែន តែតារាកំប្លែងរូបនេះហាក់ដូចជាមានជំនឿជាមួយ និង ស្នេហារបស់នាងខ្លាំងណាស់ ។ មានការនិយាយលេងសើចពីសំណាក់ទស្សនិកជន ដែលគាំទ្រ ប្រិមប្រិយ ថា ក្រៅពីអាចកើបប្រាក់ដុល្លារ បានច្រើនហើយ ប្រិមប្រិយ អាចមានឪកាសបានជួបទេវបុត្រជិៈសេះសទៀត ពិតជាមានសំណាងមែន ។

ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏

ប្រិមប្រិយ បានចេញទៅសម្តែងនៅអាេមរិកជាមួយតារាកំប្លែងតូចល្អិត នាយក្រិន កាលពីប៉ុន្មានខែមុននេះ រហូតមកដល់ពេលនេះ នាងមិនទាន់បានវិលត្រឡប់មកកាន់មាតុប្រទេសវិញឡើយ ៕ចេនី

ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏ប្រិមប្រិយ រំភើប និង កាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូស្នេហ៏