ធ្លាយ​ព័ត៌មាន​ថា កែវ នីសា នឹង​ផ្តាច់​ស្នេហ៍​សង្សារ​ក្មេង ប្រសិន​គេ​នៅតែ​…

Doliprane TVC

ថ្មីៗ​មាន​ដំណឹង​លេចឮ​ល្បី​មក​ថា កែវ នីសា បាន​ព្រមាន​ផ្តាច់ចំណង​ស្នេហ៍​ពី​សង្សារ​ក្មេង​គឺ​លោក លឹម ជា​ឡាយ ក្រោយ​ពេលដែល​សង្សារ​ក្មេង​ម្នាក់នេះ​តាម​កៀក និង ជជីក​សួរនាំ​រឿង​នាង​ហ៊ឺហា​ប្លែក​នឹង​ភាពមានបាន​ដែល​ជិះ​សុទ្ធតែ​រថយន្ត​ទំនើប​ម៉ាក Audi ស៊េរី​ថ្មី ។​

ធ្លាយ​ព័ត៌មាន​ថា កែវ នីសា នឹង​ផ្តាច់​ស្នេហ៍​សង្សារ​ក្មេង ប្រសិន​គេ​នៅតែ​…

​ជារឿយៗ គេ​តែង​ឮថា​ស្នេហា​តារា​សិល្បៈ​មួយគូ​នេះ​មាន​ភាព​រកាំរកូស​មិនដែល​ដាច់​ឡើយ តាំងពី​អ្នក​មេម៉ាយ​ចាយរាង កែវ នីសា ចាប់បាន​តំណែង​ជា​ពី​ធី​ការិនី​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ទូរទស្សន៍​ដ៏​ល្បី​មួយ​មក ហើយ​ថែមទាំង​មាន​ឫកពា​ហ៊ឺហា​ប្លែក ជិះ​សុទ្ធតែ​រថយន្ត​ទំនើបៗ​ម៉ាក Audi ពណ៌​ស តម្លៃ​ជាង ៧ ម៉ឺន​ដុល្លារ ។​

ធ្លាយ​ព័ត៌មាន​ថា កែវ នីសា នឹង​ផ្តាច់​ស្នេហ៍​សង្សារ​ក្មេង ប្រសិន​គេ​នៅតែ​…

​ដោយសារតែ​ស្ងាត់ៗ​ស្រាប់តែ កែវ នីសា ប្រែជា​មាន​ភាព​ហ៊ឺហា​ប្លែក​ដូច្នេះ ទើប​ធ្វើឱ្យ​កំលោះ​សង្ហារ លឹម ជា​ឡាយ អតីត​ហ្វេ​ស​ស៊ី​ម្នាក់នេះ​កើត​ចិត្ត​ព្រួយបារម្ភ​ខ្លាច​គេ​ឆក់យក​ស្រី​ស្អាត​រូបនេះ​ទៅ​បាត់ ព្រោះ​កន្លងទៅ​ធ្លាប់មាន​ដំណឹង​ថា កែវ នីសា មាន​អ្នក​ជួយ​ជ្រោមជ្រែង និង តាម​បោះ​ប្រាក់​ដុល្លារ​ថ្ពក់​ស្នេហ៍​យក​នាង​ចេញពី​ខ្លួន​ទៀត​នោះ រឹតតែ​ធ្វើ​ឱ្យគេ​កើត​ចិត្ត​ច្រណែន​ប្រចណ្ឌ តាម​កៀក និង ថែមទាំង​បាន​ដេញដោល​សួរនាំ​នាង​ពី​រឿងនេះ​ទៀតផង ។ បើតាម​សម្តី​ពី​ប្រព​ភ​ព័ត៌មាន​ដែល​យើង​ទទួល​មក​បានឱ្យដឹងថា ការ​ជជីក​សួរនាំ​នេះ ត្រូវបាន​នាង​តប​មួយ​ចាស់ដៃ​មកវិញ​ដោយ​សម្តី​បែប​ព្រមាន​ថា គ្មាន​សិទ្ធិ​អ្វី​មក​ដេញដោល​សួរនាំ​រឿង​នាង​ហ៊ឺហា មិន​ហ៊ឺហា ជិះ​រថយន្ត​ថ្លៃ ឬ ថោក​ទេ បើ​មិន​ដូច្នេះ​ប្រយ័ត្ន​នាង​ផ្តាច់​ស្នេហ៍​ពី​កំលោះ​សង្ហា​នេះ​ភ្លាម ។​

ធ្លាយ​ព័ត៌មាន​ថា កែវ នីសា នឹង​ផ្តាច់​ស្នេហ៍​សង្សារ​ក្មេង ប្រសិន​គេ​នៅតែ​…

​ជាមួយនឹង​ពាក្យសម្តី​ព្រមាន​នេះដែរ បើតាម​ប្រភពព័ត៌មាន​ផ្តល់​មក​បានឱ្យដឹង​បន្តទៀតថា លោក លឹម ជា​ឡាយ បែរជា​ស្ងាត់​បាត់មាត់ឈឹង ក្រោយ​ពេលឮ​សម្តី​ពី​សង្សារ​សំណព្វ​បែបនេះ ហើយក៏​ភ័យ​ខ្លួន​ណាស់ដែរ ខ្លាច​នាង​ផ្តាច់​ស្នេហ៍​ដូច​មាត់​និយាយ ។ យ៉ាងណា​យើង​នៅ​មិនអាច​សុំ​ការ​ស្រាយ​បំភ្លឺ​ពី កែវ នីសា បានដែរ ពីព្រោះ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន ដូច្នេះ​សង្ឃឹមថា​នៅពេល​ក្រោយ​នាង​នឹង​ចេញមុខ​បកស្រាយ​ពី​រឿងនេះ ដើម្បី​ចៀសវាង​ការ​មាន​ព័ត៌មាន​មិនល្អ​កើត​លើ​នាង​ទៀត ៕ សាកល​