Q&A: ស្ត្រី​មានគភ៌ តើ​យើង​អាច​រួមភេទ​បាន​ឬទេ ?

Doliprane TVC

​សំណួរ ៖ ខ្ញុំបាទ​ជាមួយ​ភរិយា​ទើបតែ​រៀបការ​ហើយ​កាលពី​ខែមករា ឆ្នាំ ២០១៦ កន្លងមកនេះ ដោយសារតែ​យើង​ទាំងពីរ​នាក់​បាន​រួមភេទ​ជាមួយគ្នា​ស្ទើរ​រៀងរាល់ថ្ងៃ ហើយ​មាន​សេចក្តីសុខ​ខ្លាំងណាស់ ។ មកដល់ពេលនេះ​ភរិយា​ប្រាប់ថា​មានគភ៌ធ្វើឱ្យ​យើង​ត្រូវ​ផ្អាក​រួមភេទ​ជាង​កន្លះ​ខែ​ហើយ ។ ហេតុនេះ​ចង់​សួរថា​ស្ត្រី​មានគភ៌ តើ​យើង​អាច​រួមភេទ​បាន​ឬទេ និង ការ​រួមភេទ​ដូចម្តេច​មិនឱ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ្ទ ?

​ចម្លើយ ៖ មុនពេល​និយាយ​ពី​ការ​រួមភេទ​នៅពេលនេះ​យើង​និយាយ​ពី​បញ្ហា​អារម្មណ៍​របស់ស្ត្រី​ក្នុងពេល​មានគភ៌​ជាមុនសិន​ថា ក្នុង​រយៈពេល​មានគភ៌​បី​ខែ​ដំបូង​តែង​កើត​អាការ​ចាញកូន​ឆ្អើម ក្អួតចង្អោរ ឈឺក្បាល វិលមុខ ដែល​ធ្វើឱ្យ​ចំណង់ផ្លូវភេទ​ថយចុះ ។ ទោះបីយ៉ាងណា​នៅពេល​គភ៌ឈានដល់ ៤ ទៅ ៧ ខែ ពោះ​កាន់តែ​ធំ​សេចក្តីត្រូវការ​ផ្លូវភេទ​កាន់តែ​ប្រសើរឡើង ប៉ុន្តែ​យ៉ាងណា​ការ​រួមភេទ​នៅក្នុង​អំឡុង​ពេលនេះ​ស្ត្រី​តែងព្រួយបារម្ភ​ថា​អាច​ទទួលរង​ការប៉ះទង្គិច​ដល់​ទារក​ក្នុង​ផ្ទៃ្ទ ហេតុនេះ​ទើប​មាន​ស្ត្រី​ខ្លះ​មិន​ហ៊ាន​រួមភេទ​ជាមួយ​ស្វាមី​នៅក្នុង​អំឡុងពេល​នេះ​ទេ ។

​ជា​ការពិត​ក្នុងអំឡុងពេល​មានគភ៌​ស្ត្រី​អាច​រួមភេទ​បាន​ធម្មតា មិនមាន​ការហាមឃាត់ ឬ បង្កគ្រោះថ្នាក់​អ្វី​ឡើយ ។ សម្រាប់​ប្រការ​ត្រូវ​ហាម ឃាត់​នោះ​គឺ​កុំ​ឱ្យតែ​ស្ត្រី​មាន​ប្រវត្តិ​ធ្លាក់ឈាម ឬ ងាយ​រលូត​កូន ។ ក្រៅពីនេះ​ការរួម​ភេទ​ក៏ត្រូវចៀសវាង​ក្បាច់​សង្កត់​លើ​ពោះ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ្ទ​ដែរ ។ ​សម្រាប់​ស្ត្រី​មានគភ៌​បើ​ភ័យខ្លាច​ប៉ះពាល់​ដល់​ទារក​គប្បី​ប្រើ​វិធី​អូ​រ៉ា​ល់​សិច​ដល់​ស្វាមី ឬ ប្រើ​ត្រឹម ដៃ​ជួយ​សម្រេច​តណ្ហា​ក៏​អាចជួយ​ដោះស្រាយ​បញ្ហាដូចគ្នា ៕