ព្រៃកោងកាង​លិច​ទឹកជា​ជ​ម្រ​កជីវៈចម្រុះ​រាប់រយ​ហិកតា ពួក​ឈ្មួញ​កំពុង​ចាក់ដី​បំផ្លាញ​បន្លំ​យក​ដី​ក្រោមរូបភាព​ស្តា​អូរ​ធម្មជាតិ​រំដោះ​ទឹក​ជន់​នៅក្នុង​រដូវវស្សា​

​ខេត្ត​ព្រះសីហនុ​៖ ឈ្មួញ​លោភលន់​អាង​អ្នកមានអំណាច​នៅ​ពី​ក្រោយខ្នង និង​ប្រើល្បិច ចាក់ដី​លុប​ព្រៃ​ដើម​កោង​កាង និង​ដើមកា​ញឹម ដែលជា​ជម្រក​បន្ត​ពូជ​ជិ​វៈ​ចម្រុះ​ជាច្រើន​ហិកតា ស្ថិតនៅ​ក្នុងភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយសារ​ពួកគេ​ទទួលបាន​គោលការណ៍​ស្តា​អូរ​ធម្មជាតិ​ពី​អាជ្ញាធរខេត្ត​ព្រះសីហនុ​ដែល​កំពង់​គោក​រាក់​ដើម្បី​រំដោះ​ទឹកភ្លៀង​ជន​លិច​ក្នុង​រដូវវស្សារ ប៉ុន្តែ​ពួកគេ​មិន​អនុវត្តតាម​គោល​ការសម្រេច​ដាក់​ឲ្យ​អនុវត្ត​នោះទេ ហេតុ​ដូចនេះហើយ​ព្រៃកោងកាង​លេច​ទឹកជា​ច្រើន​ហិកតា​ជា​បន្តបន្ទាប់ កំពុង​ប្រឈម​នឹង​ការវិនាសហិនហោច​បាត់​បង​ទៅ​យ៉ាង​សោកស្តាយ​ដោយ​ពួក​ឈ្មួញ​ឆក់​ឱកាស​នោះបាន​ប្រើប្រាស់​រថយន្ត​ធន់​ធំ​ជាច្រើន​គ្រឿង​ដឹក​ដី​យកទៅ​ចាក់​លុប​យ៉ាង​គឃ្លើន​។

​លោក ញ៉ា​ញ ស៊ីថន ដែលជា​ម្ចាស់​រថយន្ត​ដឹក​ដី និង​គ្រឿងចក្រ (​អា​ប៊ុល​) បាន​និយាយប្រាប់​ឲ្យ​ដឹងថា ការចាក់ដី​លុប​ព្រៃ​លិច​ទឹក​បែបនេះ វា​ជា​មធ្យោបាយ​ក្នុង​ស្តា​អូរ​ខាងលើ​តែប៉ុណ្ណោះ ពីព្រោះ​ដើម្បី​នាំយក គ្រឿងចក្រ​ចូលទៅ​ស្តា​ដី​អូរ​បាន​មានតែ​ធ្វើបែបនេះ​ទេ គឺ​ត្រូវ​ចាក់​លុប​ដី​ព្រែ​លិច​ទឹក​អស់ រូ​ច​ហើយ​ចាំ​ធ្វើ​ការជីក​ស្តា​ដី​អូរ​តាម​ក្រោយ និង​តាម​ទំហំ​ដី​អូរ​ដែល​បានកំណត់​។ លោក ញ៉ា​ញ ស៊ីថន បានធ្វើការ​បញ្ជាក់​យ៉ាងច្បាស់​ថា​ការចាក់ដី​លុប​ព្រៃ​បែបនេះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពីរ​សាលាខេត្ត​ព្រះសីហនុ​។​

លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋា​ល​ជលផល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា សកម្មភាព​ចាក់ដី​លប​ព្រៃ​លិច​ទឹក និង​ឈូសឆាយ បំផ្លាញ​ព្រៃ​លិច​ទឹក​ខាងលើនេះ ត្រូវបាន​មន្ត្រី​ក្រុម​កា​របស់លោក ចុះទៅ​ធ្វើការ​ហាមឃាត់​រូ​ច​ហើយ មិន​អនុញ្ញាត​ឲ្យ​ចាក់​លុប​ព្រៃ​លិច​ទឹក​បន្តទៀត​ទេ​។ ដោយ​ការ ហាម ឃាត់​នេះ ធ្វើឡើង​បន្ទាប់ពីរ​មើលឃើញថា​ក្រុម​អ្នក​ទ​ទូល​បន្ទុក​ស្តារ​ដី​អូរ​ខាងលើ អនុវត្តន៍​ផ្ទុយ​ពីរ​ខ្លឹមសារ ណែនាំ​របស់​សាលាខេត្ត​ព្រះសីហនុ ពីព្រោះ​សាលាខេត្ត​តម្រូវ​ឲ្យ​ធ្វើការ​ស្តា​អូរ​មិនមែន​អនុញ្ញាត​ឲ្យ​ចាក់ដី លុប និង​បំផ្លាញ់​ព្រៃ​លិច​ទឹក​នោះទេ​។

​លោក នេន ចំរើន ការចុះ​ធ្វើការ​ហាមឃាត់​សកម្មភាប​ចាក់ដី​លុប​អូរ​ខាងលើនេះ​មន្ត្រីជលផល បានធ្វើការ ចាប់​ឃាត់​រថយន្ត​ដឹក​ដី​ចំនូ​ន​២​គ្រឿង និង​អា​ប៊ុល​ឈុ​ស​ឆាយដី​ចំនូ​ន​២​គ្រឿង ផងដែរ​ទុក​ជាវ​ត្តុ​តាង ដើម្បី​បំពេញ​និ​តី​វិធី​។ លោក នេន ចំរើន បាន​បន្តទៀតថា ជុំវិញ​បញ្ហារ​នេះ​លោក​នឹងធ្វើ របាយការណ៍​លំអិត​ដាក់ជូនទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ឲ្យ​បាន​ជ្រាប ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​ចំពោះ​ដី​ទាំងឡាយ​ដែលមាន​ប្លង់​កម្មសិទ្ធិ​ស្ថិតនៅ​ចំណុច​នោះ​ទាំងអស់ បើ​ពិនិត្យឃើញថា​គ្រប់គ្រង​ដោយ​រំលោភ​លើដី​ព្រៃ​លិច​ទឹក លោក នឹង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ប្តឹងទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ សុំ​លុប​ប័ណ្ណកម្មសិទ្ធិ​ទាំងនោះ​ចោល​ឲ្យ​អស់​ក្នុង​គោលដៅ​ប្រមូលយក​ព្រៃ​លិ​ទឹក​ទាំង​នោះមក​ថែរក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ឲ្យ​ខាន​តែ​បាន​។​

ដោយឡែក​សំរាប់ លោក មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា ការ ស្តា​អូរ​បែប​បំផ្លាញ​ព្រែ​លិច​ទឹក​ដូចនេះ​វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ ពីព្រោះ​បច្ចេកទេស​ក្នុងការ​ស្តា​អូរ គេ​អាច​ជ្រើ​រើស​នៅ​វិធី​ផ្សេងៗ ដែល​មិន​បង្ក​ផលប៉ះពាល់​ដល់​ព្រៃ​លិច​ទឹក និង​ជីវៈចម្រុះ​ដែល​កំពុង មាននៅ​ក្នុងព្រៃ​លិច​ទឹក ដូចជា​ប្រើប្រាស់​សា​ឡង់ ឬ​ម៉ាស៊ីនបូមដី​ល្បាប់​ភក់​ជាដើម​។ ដូចនេះ​សូម​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ស្តារ​អូរ​នេះ​ពិនិត្យ​ឡើយ​វិញ​ធ្វើយ៉ាងណា​ជៀស​ឲ្យ​ផុត​ការបំផ្លាញ​ព្រៃ​លិច​ទឹក​តទៅទៀត​។​

​ជាមួយគ្នានេះ​ក៍មាន​ប្រជាពលរដ្ឋ​ជាច្រើន ដែល​រស់នៅ​តំបន់​នោះបាន​ធ្វើការ​រិះគន់ថា​ដីព្រៃ​លិច​ទឹក​តំបន់​នោះ តាំងពីដើម​មក​មិនដែល​មាន​ភាព​កកស្ទះ​ចរន្តទឹក​ហូរ​នោះទេ ទោះជា​នៅ​រដូវរ​ស្សា​ដែលមាន​ភ្លៀង​ធ្លាក់​ក៏ដោយ​។ ពីព្រោះ​វិសាលភាព​ព្រៃ​លិច​ទឹក​នេះ​មាន​ទំហំ​ធំ​ទូលាយ​អាច​ទ​ទូល​នៅ​លំហូរ​ទឹក ពីរ គ្រប់ទិសទី​នាំយកទៅ​ចាក់​ចូល​សមុទ្រ​។ ដូចនេះ​អាជ្ញាធរខេត្ត​គួរ​រ​ពិនិត្យមើល​ឡើងវិញ​និង​បញ្ឈប់​ការ ស្តា​អូរ និង​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​តំបន់​នេះ​តទៅទៀត ដោយ​ទុក​ឲ្យ​អូរ​នោះ​នៅ​បែប​ធម្មជាតិ​ដូចដើម​វិញ ប្រយោជន៍​ដើម្បី​ការពារ​ធន់​ធាន​ធម្មជាតិ​ព្រៃ​លិច​ទឹក​ដែលមាន​ស្រាប់​រក្សា​ទុកជា​សម្បត្តិរ​ដ្ឋ​វិញ​។ តែបើ បន្ត​ឲ្យ​មានការ​ស្តា​អូរ​តទៅទៀត ច្បាស់​ជា​ហិនហោច​ហើយ ពីព្រោះ​នេះ​ជា​វិធីសាស្ត្រ​របស់​ជនខិលខូច​ក្នុងការ​រំលោភ បន្លំ​យក​ដី​ព្រែ​លិច​ទឹក និង​ដី​ចំណី​អូរ​តែប៉ុណ្ណោះ ។​

សូមបញ្ជាក់​ផងដែរ​ថា ទីតាំង​ចាក់ដី​បំផ្លាញ​ធនធានធម្មជាតិ​នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រដ្ឋា​បាល​ជលផល ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់​ផ្អាក​សកម្ម​ភាពជា​លើក​ទី​២​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​ព្យាយាម​លបលួច​ចាក់ដី​លប់​ព្រៃ​លិច​ទឹក​ក្រោមលេស​ស្តា​ព្រែក​ធម្មជាតិ​នោះ​៕ សមុទ្រ​ខៀវ​

KA-21-02-2016-05 KA-21-02-2016-06 KA-21-02-2016-07 KA-21-02-2016-08 KA-21-02-2016-09