មានករណី ឆេះភ្នំសំបុក ខេត្តក្រចេះ

ភ្នំពេញ៖ ភ្នាក់ងារព័ត៌មានដើមអម្ពិល បានរាយការណ៍ថា មានករណីឆេះភ្នំសំបុក ខេត្តក្រចេះ ចាប់ពីម៉ោង ២រសៀល ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ត្រី នេត្រ វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យ នៃអគ្គស្នងការដ្ឋាននគបាលជាតិ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិចថា ពិតជាមានអគ្គិភ័័យ ឆាបឆេះភ្នំនោះប្រាកដមែន។ ប៉ុន្តែស្ថានភាពបានឆាបឆេះឡើងវិញ នៅម៉ោង៥ល្ងាចថ្ងៃដដែល បន្ទាប់ពីរលត់ម្តង កាលពីម៉ោង២រសៀល។
មហន្តរាយនៃការឆាបឆេះឡើងវិញម្តងទៀតនេះ ដោយសារតែឆ្លងភ្លើងពីភ្នំជាប់នោះ ប៉ុន្តែមិនបណ្តាលឲ្យខូចខាតផលដំណាំ ឬកប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋណាម្នាក់នោះទេ។

បើតាមលោកឧត្តសេនីយ៍ត្រី ឲ្យដឹងថា «មកទល់ពេលនេះ សមត្ថកិច្ចរបស់យើងនៅទីនោះ បានអន្តរាគមន៍នឹងហុំព័ទ្ធដើម្បីគ្រប់គ្រង កុំឲ្យភ្លើងឆេះរាលដាល ទៅតំបន់ដទៃទៀត។ តំបន់នោះជាតំបន់ព្រៃរបោះ និងស្ថានភាពស្មុគស្មាញ ដែលរថយន្តពន្លត់អគ្គីភ័យមិនអាច ចូលអន្តរាគមន៍បាន»។

លោកឧត្តមសេនីយ៍ នេត្រ វន្ថា បានបញ្ជាក់ផងដែរថា សមត្ថកិច្ចពន្លត់អគ្គីភ័យរបស់កម្ពុជា មិនធ្លាប់មានបទពិសោធន៍ ចំពោះមហន្តរាយអគ្គីភ័យទ្រង់ទ្រាយធំដូចជា ឆេះព្រៃ ឆេះភ្នំនោះទេ ពោលគឺមានសមត្ថភាពត្រឹមតែអាចអន្តរាគមន៍ ពន្លត់ផ្ទះប្រជាពលរដ្ឋ ឬភូមិអ្នកស្រុកតែប៉ុណ្ណោះ។

ដោយសារតែមើលឃើញ ផលលំបាកបែបនេះហើយ ទើបនៅពេលប្រជុំបង្ការនិងពន្លត់អគ្គិភ័យ នៅទីក្រុងកូឡាឡាំពួរ បានស្នើរឲ្យប្រទេសជាសមាជិកអាស៊ាន ជួយផ្តល់ជាអនុសាសន៍ក៏ដូចជា ផែនការ សកម្មភាពដល់កម្ពុជា ដើម្បីមានលទ្ធភាពអាចទប់ស្កាត់ និងអន្តរាគមន៍ករណីគ្រោះមហន្តរាយអគ្គីភ័យទ្រង់ទ្រាយធំ បែបនេះ។

លោក សរ ចំរុង អភិបាលខេត្តក្រចេះ មិនអាចទំនាក់ទំនង សុំការអត្ថាធិប្បាយ បន្ថែមបាននោះទេ ដោយសារទូរស័ព្ទចូល មិនមានអ្នកទទួល ខណៈលោក ឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគបាលខេត្តក្រចេះ មិនទាន់ដឹងពីករណីនេះ៕

មានករណី ឆេះភ្នំសំបុក ខេត្តក្រចេះ

មានករណី ឆេះភ្នំសំបុក ខេត្តក្រចេះ

មានករណី ឆេះភ្នំសំបុក ខេត្តក្រចេះ

មានករណី ឆេះភ្នំសំបុក ខេត្តក្រចេះ

មានករណី ឆេះភ្នំសំបុក ខេត្តក្រចេះ

មានករណី ឆេះភ្នំសំបុក ខេត្តក្រចេះ

មានករណី ឆេះភ្នំសំបុក ខេត្តក្រចេះ