នគរបាលឃាត់ខ្លួន មេកន្ទុយលេខដ៏ធំ ខណៈកំពុងប្រមូល សន្លឹកឆ្នោត

កណ្តាល៖ នគរបាលស្រុកកោះធំ បានឃាត់ខ្លួនមេឆ្នោតកន្ទុយលេខម្នាក់ រួមវត្ថុតាងសន្លឹកឆ្នោត មួយចំនួនផងដែរ ខណៈមេឆ្នោតរូបនេះកំពុងតែ ដើរប្រមូលពីកូនស៊ីវ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិចុងខ្សាច់  ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។

នគរបាលបានឲ្យដឹងថា មេឆ្នោតកន្ទុយលេខ ដែលត្រូវឃាត់ខ្លួននោះឈ្មោះ សាម  វណ្ណា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរមុខរបរកសិកររស់នៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

នគរបាលបានបន្តថា មុនពេលឃាត់ខ្លួនមេឆ្នោតរូបនេះ គឺដោយសារតែកម្លាំង នគរបាលបានដើរល្បាត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាសន្តិសុខនៅក្នុងមូលដ្ឋាន លុះពេលល្បាតទៅដល់ ចំណុចកើតហេតុក៏ប្រទះ ឃើញមេឆ្នោតរូបនេះកំពុងតែដើរប្រមូល សន្លឹកឆ្នោតពីកូនស៊ីវ រូបកម្លាំងក៏បានតាមឃាត់ខ្លួនជាក់ស្តែងរួមទាំងវត្ថុតាងក្រដាសកត់កន្ទុយលេខចំនួន ០៦ សន្លឹក (ធំ០៣, តូច០៣) ។ និងដកហូតទូរស័ព្ទដៃចំនួន ០១ គ្រឿង,ប្រាក់រៀលចំនួន ៤៩៦.៤០០ រៀល ,ប្រាក់វៀតណាមចំនួន ៤៩៨.០០០ ដុង , ម៉ូតូម៉ាក PCX ពណ៏ស ចំនួន ០១ រឿង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕

នគរបាលឃាត់ខ្លួន មេកន្ទុយលេខដ៏ធំ ខណៈកំពុងប្រមូល សន្លឹកឆ្នោត

នគរបាលឃាត់ខ្លួន មេកន្ទុយលេខដ៏ធំ ខណៈកំពុងប្រមូល សន្លឹកឆ្នោត