ឈឺ​ក្បាល​បែប​ប្រកាំង​គួរតែ​គិតគូ​ពី​របប​អាហារ​ឡើងវិញ​

ឈឺ​ក្បាល​បែប​ប្រកាំង​គួរតែ​គិតគូ​ពី​របប​អាហារ​ឡើងវិញ​

មាន​អាហារ​ច្រើនណាស់​ដែល​ត្រូវបាន​គេ​យល់​ថា​ជា​មូលហេតុ​នាំអោយ​ឈឺក្បាល ជាពិសេស​ការឈឺ​ក្បាល​បែប​ប្រកាំង​តែម្តង​។ ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ក៏​អាច​ដើរតួនាទី​ធ្វើ​អោយ ញ៉ាំ​អាហារ​លឿន​, ខ្សោះ​ជាតិ​ទឹក ឬ​មិន​ញ៉ាំ​អាហារ ក៏​វា​សុទ្ធតែ​នាំអោយ​ឈឺ​ក្បាល​ដែរ​។ តាមរយៈ​ការតាមដាន​ចំនួន​ដង​នៃ​ការឈឺ​ក្បាល អ្នក​ប្រហែលជា​អាច​សម្គាល់​ដឹង​អំពី​អាហារ ឬ​ទម្លាប់​ទាំងឡាយណា​ដែល​ធ្វើអោយ​ឈឺ​ក្បាល​ដែរ​។

​ខាងក្រោម​នេះ​គឺជា​អាហារ​, ភេសជ្ជៈ និង​សារធាតុ​ញៀន​មួយចំនួន​ដែល​ជាប់​ទាក់ទង​នឹង​ការធ្វើ​អោយ​ឈឺក្បាល​ញឹកញាប់​បំផុត​៖

​អាហារ​ផ្ទុក​ជាតិ Tyramine
​សារធាតុ Tyramine ត្រូវបាន​គេ​រកឃើញ​ក្នុង​អាហារ​មួយចំនួន ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ហេតុផល​ដែល​ថា​វា​ធ្វើអោយ​ឈឺ​ក្បាល​នោះ​គឺ​ស្ថិតនៅក្នុង​ភាព​ខ្វែងគំនិត​គ្នា​នៅឡើយ ហើយ​អ្នកឯកទេស​ខាង​ឈឺក្បាល​មួយចំនួន​ក៏​បាន​ណែនាំ​អោយ​ញ៉ាំ​អាហារ​ណា​ដែល​គ្មាន​សារធាតុ​មួយ​នេះ​សម្រាប់​ជា​ការព្យាបាល​។ Tyramine ត្រូវ​បាន​បាន​បង្កើត​ចេញពី​ការ​បំបេ​គ​របស់​ប្រូតេអ៊ីន​អាហា​សល់​។ ជាទូទៅ កាលណា​ប្រូតេអ៊ីន​ចេញពី​អាហារ​សល់​កាន់តែ​យូរ វា​នឹង​មាន​សារធាតុ Tyramine កាន់តែច្រើន​។ សម្រាប់​អ្នក​ដែល​ប្រើ​ថ្នាំ Monoamine Oxidase (MAO) Inhibitor ដើម្បី​ព្យាបាល​ការឈឺ​ក្បាល យក​ល្អ​គួរតែ​ចៀសវាង​អាហារ​ដែល​មាន​សារធាតុ Tyramine ដែរ​ទៅ​ដូចជា ហ្រូ​ម៉ាត​ទុក​យូ​, ស្រា​ក្រហម​, ស្រា​បិត​, និង​សាច់​កែច្នៃ​។ អាហារ​ទាំងនេះ​ក៏​អាច​ធ្វើអោយ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ​ដែរ​។

​គ្រឿង​ស្រវឹង​
​លំហូរ​ឈាម​ទៅ​ខួរក្បាល​នឹង​កើន​ឡើង​នៅ​ពេល​អ្នក​ផឹកស្រា​។ អ្នកវិទ្យាសាស្ត្រ​មួយចំនួន​យល់​ថា​ការឈឺ​ក្បាល​ដោយសារ​តែ​ផឹកស្រា​នេះ ដោយសារ​ស្រា​ផ្ទុក​នូវ​សារ​ថា​តុ​ដែល​ធ្វើអោយ​រាងកាយ​រំលាយ​ជាតិ​អាកុល​បាន​។ ស្រា​ក្រហម​, ស្រា​បៀ​, ស្រា​វី​ស្គី និង​ស្រា​សាំ​ប៉ា​ញ​សុទ្ធតែជា​មូលហេតុ​ធ្វើ​អោយ​ឈឺ​ក្បាល​ញឹកញាប់​ជាង​គេ​បំផុត​។

​អាហារ​មាន​ជាតិ​ញៀន​
​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​ញៀន ឬ​អាច​រក្សា​ទុក​បាន​ច្រើន​តែ​ធ្វើ​អោយ​ឈឺក្បាល​។ សារធាតុ​ញៀន​នោះ​មានដូចជា នី​ត្រាត ដែល​វា​ជា​អ្នក​ធ្វើ​អោយ​សរសៃឈាម​រីក​ធំ និង​បង្ក​ការឈឺ​ក្បាល​លើ​មនុស្ស​មួយចំនួន​។

​អាហារ​ត្រជាក់​
​អាហារ​ត្រជាក់​អាច​ធ្វើអោយ​មនុស្ស​មួយចំនួន​ឈឺក្បាល​បាន​។ គិតៗ​ទៅ​វា​ទំនង​ជា​កើត​មាន​ដែរ​បើ​សិន​ជា​អ្នក​ស្ថិតក្នុង​ស្ថានភាព​ក្តៅ​ខ្លាំង​ក្រោយពី​ហាត់ប្រាណ​រួច ឬ​នៅ​ក្រោម​សីតុណ្ហភាព​ក្តៅ​នោះ​។ ការឈឺចាប់​របស់​វា​អាច​កើត​នៅលើ​ថ្ងាស​រយៈពេល ២៥ ទៅ​៦០​វិនាទី និង​យូរ​បំផុត​រហូតដល់ ២​នា​ទីឯណោះ​។ អ្នក​ឈឺក្បាល​បែប​ប្រកាំង​ច្រើនជាង ៩០​ភាគរយ​ហើយ​ដែល​ប្រាប់​ថា​ពួកគេ​មាន​ប្រតិកម្ម​នឹង​ការ៉េម និង​សារធាតុ​ដែល​ត្រជាក់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។