ក្រសួង​ការងារ​ពង្រឹង​បញ្ហា​សុខភាព​កម្មករ និង​ថា​ចុះ​ពង្រឹង​អធិការកិច្ច​ឱ្យបាន​ញឹកញាប់​

Doliprane TVC

ភ្នំពេញ​៖​ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាងថា ក្រសួង​ការងារ​នឹង​ខិតខំ​ពង្រឹង​ការធ្វើ​ចុះ​អធិការកិច្ច​ឱ្យបាន​ល្អប្រសើរ​សំដៅ​ធ្វើយ៉ាងណា​ជួយ​លើកកម្ពស់​បញ្ហា សុខភាព​របស់​កម្មក​រ និយោជិត​នៅតាម​រោងចក្រ​ឱ្យបាន​ទូទាំងប្រទេស ។ ការបង្ហាញ​ពី​ភាព​ប្តេជ្ញាចិត្ត​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បែបនេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​​បូកសរុប​ការងារ​ឆ្នាំ ២០១៥ ទិសដៅ​ឆ្នាំ ២០១៦ នា​ទីស្តីការក្រសួង​ការងារ​កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែកុម្ភៈ​ឆ្នាំ​
២០១៦ ។

លោក អ៊ិត សំហេង បាន​មានប្រសាសន៍ថា បញ្ហា​ដួលសន្លប់ និង បញ្ហា​សុខភាព​ផ្សេងៗ​ ទៀត​របស់​កម្មករ​​តាម​រោងចក្រ​ចាំបាច់​ណាស់​គេ​ត្រូវតែ​លើកកម្ពស់ និង ពិសេស​ក្រុមអធិការកិច្ច​របស់​ក្រសួង​ត្រូវតែ​ចុះ​ត្រួត​​ពិនិត្យ​តាមដាន​នៅតាម​បណ្តា​រោងចក្រ​ឱ្យបាន​ញឹកញាប់​ដើម្បី​ជួយ​អប់រំ​ពី​ការថែរក្សា​សុខភាព​ក៏ដូចជា ជំរុញ​និយោជក​ត្រូវតែ​រៀបចំ​បរិស្ថាន​កន្លែងធ្វើកា​រងារ​ឱ្យ​ត្រូវ​ទៅតាម​លក្ខណៈ​សុខភាព​អនាម័យ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា « នាពេលនេះ​ខ្ញុំ​ស្នើឱ្យ​ពិនិត្យ​សុខភាព​ដល់​បងប្អូន​ក​ម្មករ​នៅតាម​រោងចក្រ​ និង ក្រៅពីនេះ​ត្រូវ​បង្រៀន​កិច្ចការ​អនាម័យ​ឱ្យបាន​ល្អ ។ ខ្ញុំ​សុំឱ្យ​លោក​វេជ្ជបណ្ឌិត​ធ្វើ​កិច្ច​នេះ​ឲ្យ​បាន​មុតមាំ ប៉ុន្តែ​យ៉ាងណាក៏ដោយ​កិច្ចការ​អនាម័យ​ក​បឋម​ត្រូវតែ​ចុះ​ឲ្យ​បាន​មុតមាំ​ក្នុង​ការចុះពិនិត្យ​ក្នុង​រោងចក្រ​នានា ព្រោះថា​កន្លងមក​មាន​អ្នកខ្លះ​ក៏​មិនបាន​ទទួលស្គាល់​នូវ​ការពិនិត្យ​សុខភាព​ផងដែរ​»​។

លោក​ថា​នា​កន្លងមក​ក្រុមអធិការកិច្ច​បានដាក់​កំហិត​ដល់​សហគ្រាស​ចំនួន ៦៤៨ សហគ្រាស និង ផាក​​ពិន័យ ៣០ សហគ្រាស​ដែល​មិនទាន់បាន​អនុវត្ត​ពេញលេញ​នូវ​ការងារ ដកហូត និង ទប់ស្កាត់​ពលកម្ម​កុមា​​រ​ចំនួន ២.៧០៨ នាក់ និង រកឃើញ​រោងចក្រ​ស​គ្រាស គ្រឹះស្ថាន​ដែលមាន​គិលានដ្ឋាន​បន្ទប់​រំ​របួស និង ប្រអប់​
​សង្គ្រោះ​បឋម​ត្រឹមត្រូវ​តាមច្បាប់​កើនឡើង​ចំនួន ៣,៣៥ ៕ ​ដេប៉ូ​

ក្រសួង​ការងារ​ពង្រឹង​បញ្ហា​សុខភាព​កម្មករ និង​ថា​ចុះ​ពង្រឹង​អធិការកិច្ច​ឱ្យបាន​ញឹកញាប់​