នារី​ថៃ​អះ​អាង​ថា​ខ្លួន​ធ្លាប់​មាន​កូន​ជា​មួយ​កំពូល​តារា​តៃវ៉ាន់​ Vi​c ​Chou​

ស្ត្រី​ថៃ​ម្នាក់​បាន​ផ្តល់​បទ​សំភាសន៍​ទៅ​កាន់​អ្នក​កាសែត​ ​ដោយ​នាង​បាន​អះ​អាង​ថា​ នាង​បាន​ស្គាល់​កំពូល​តារា​តៃវ៉ាន់​។ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​ធ្លាប់​បាន​រួមរស់​ជា​មួយ​គ្នា​ដោយ​មិន​បាន​រំពឹង​ទុក​ផង​ដែរ​។នាង​ផង​ដែរ​ក៏​បាន​អះ​អាង​ថា​នាង​បាន​មាន​ផ្ទៃ​ពោះ ​និង​បាន​រំលូត​កូន​ចេញ​ទៀត​ផង។​នារី​ជនជាតិ​ថៃ​រូប​នេះ​ក៏​បាន​បង្ហាញ​នូវ​ភ័ស្តុតាង​ នូវ​ទំ​នាក់ទំនង​រវាង​រូប​នាង​និង​តារា​ប្រុស​តៃ​វ៉ាន់​រូប​នេះ​ផង​ដែរ។​ នៅ​ក្នុង​សារ​ឆ្លើយឆ្លង​នោះ​នារីជនជាតិ​ថៃ​នោះ​សរសេរ​ភាសាអង់គ្លេស​ រីឯ​កំពូល​តារាតៃវ៉ាន់ Vic chou ​សរសេរ​ជា​ភាសា​ចិន​កុក​ងឺ​។ នៅ​ក្នុង​ការ​បង្ហាញ​នូវ​ភ័ស្តតាង​នេះ​នាង​បាន​ សុំ​ឱ្យ​តារាប្រុសVic chou​ផ្ញើរ​រូបថត​ឱ្យនាង​ បន្ទាប់​ពី​មនុស្ស​ប្រុស​នេះ​ផ្ញើរ​រូបថត រួច​នាង​ក៏​បាន​សួរ ​ឯណា​រូបថត​របស់​អ្នក?​ ហើយ​នាង​ក៏​បាន​សរសេរ​ថា​ នា​ង​នឹង​ធ្វើ​អ្វី​ដែល​នាង​ចង់​ រីឯ​ខាងប្រុស​ក៏​បាន​តប​ថា​៖«អ្នក​ចង់​ឱ្យ​ខ្ញុំ​ស្លាប់​មែនទេ​ ទើប​នាង​អស់ចិ​ត្ត​?»។ទោះ​បី​ជា​យ៉ាងណាក៏ដោយ​ ក្រុម​អ្នក​លេង​តាម​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ ដាក់​ការ​   សង្ស័យទៅ​លើ​នារី​ជនជាតិ​ថៃ​នោះ​ ​ដោយហេតុសារដែលសរសេរគួរឱ្យសង្ស័យ ដោយមួយ ប្រើភាសាអង់គ្លេស មួយទៀតប្រើភាសាចិនកុកងឺ ដើម្បីធ្វើការសន្ទនាជាមួយគ្នា។ អ្នកអនឡាញជាច្រើនគិតថារូបថតនិងអក្សរដែលឃើញនៅក្នុងការឆ្លងឆ្លើយគ្នាជាការប្រឌិតឡើង ហើយស្ត្រីនោះគ្រាន់តែយករូបថតតារាតៃវ៉ាន់នោះទៅកែ។យ៉ាងណាក៏ដោយអ្នកគ្រប់គ្រងតារាប្រុសរូបនេះ នឹងដោះស្រាយនូវបញ្ហានេះទៅតាមផ្លូវច្បាប់៕
នារី​ថៃ​អះ​អាង​ថា​ខ្លួន​ធ្លាប់​មាន​កូន​ជា​មួយ​កំពូល​តារា​តៃវ៉ាន់​ Vi​c ​Chou​នារី​ថៃ​អះ​អាង​ថា​ខ្លួន​ធ្លាប់​មាន​កូន​ជា​មួយ​កំពូល​តារា​តៃវ៉ាន់​ Vi​c ​Chou​នារី​ថៃ​អះ​អាង​ថា​ខ្លួន​ធ្លាប់​មាន​កូន​ជា​មួយ​កំពូល​តារា​តៃវ៉ាន់​ Vi​c ​Chou​នារី​ថៃ​អះ​អាង​ថា​ខ្លួន​ធ្លាប់​មាន​កូន​ជា​មួយ​កំពូល​តារា​តៃវ៉ាន់​ Vi​c ​Chou​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://asianpopnews.com