ហេតុអ្វី​បានជា​ហូរ​ទឹករំអិល​តាម​លិង្គ​?

ហេតុអ្វី​បានជា​ហូរ​ទឹករំអិល​តាម​លិង្គ​?

ការ​ដែល​ហូរ​ទឹករំអិល​តាម​លិង្គ​ភាគច្រើន​ជា​រោគសញ្ញា​នៃ​ការបង្ក​រោគ​ក្នុង​បង្ហួរនោម​តែម្តង ប៉ុន្តែ​ក្រៅពីនេះ​ក៏​មាន​មូលហេតុ​ផ្សេងៗ​ទៀត​ផង​ដែរ​ដូចជា​៖

​ការ​រលាក​បង្ហួរនោម​ដោយ​មិន​ដឹង​ហេតុផល (Non-specific Urethritis, NSU) អាការៈ​ជំងឺ​មួយ​នេះ​ច្រើន​តែ​បង្ហាញ​រោគសញ្ញា​ជា​ការហូរ​ទឹករំអិល​រន្ធ​គូ​ថ​។ ការ​រលាក​បង្ហួរនោម​បែបនេះ​គឺ​ពិបាក​ដឹង​ពី​មូលហេតុ​ច្បាសលាស់​របស់​វា​ណាស់​។ NSU នឹង​ធ្វើអោយ​ទឹករំអិល​ដែល​ហូរ​ចេញ​នោះ​មាន​សភាព​ថ្លា ហើយ​មាន​កាន់តែច្រើន​នៅ​ពេល​ព្រឹក​។ អ្នក​ប្រហែលជា​យល់​ថា​វា​ពុំ​មាន​ផា​សុខភាព​សោះ​ក្នុងពេល​នោម ហើយក៏​មាន​អារម្មណ៍​ក្រហាយៗ​នៅ​បំពង់​បង្ហួរនោម​ខាងក្នុង​ដែរ​។

NSU ច្រើន​តែ​កើត​ឡើង​ក្នុងពេល​រួមភេទ​។ មាន​បាក់តេរី​ក​ច្រើន​ប្រភេទ​ណាស់​ដែល​ទទួលខុសត្រូវ​ក្នុង​ការបង្ក​ជំងឺ​បែបនេះ ប៉ុន្តែ​ស្ទើរតែ ៥០​ភាគរយ​ហើយ​ដែល​បង្កឡើង​ដោយ​ជំងឺ​ប្រមេះ​ទឹកថ្លា Chlamydia ហើយ​ប្រមាណ ៤០​ភាគរយ​ទៀត​បង្កដោយ​បាក់តេរី​ផ្សេង​ដូចជា Ureaplasma និង Mycoplasma​។ បាក់តេរី​ទាំងនេះ​មិន​បង្ក​អោយ​មាន​ការហូរ​ទឹករំអិល​លើ​មនុស្ស​ស្រី ឬ​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​នៅ​ដំណាក់កាល​ភ្លាមៗ​ទេ ដូច្នេះ​ស្ត្រី​ភាគច្រើន​មិន​ដឹង​ខ្លួន​ថា​ពួកគេ​កំពុងតែ​មាន​ជំងឺ​ផង​។

​ចំពោះ​មនុស្ស​ស្រី ជំងឺ​ប្រមេះ​ទឹកថ្លា​អាច​ធ្វើ​ដំណើរ​ឡើង​ទៅ​បំពង់​ដៃ​ស្បូន និង​បង្ក​បញ្ហា​នៅ​កន្លែង​នោះ​តែម្តង ដែល​ជាហេតុ​នាំ​អោយ​នាង​មិន​អាច​មាន​កូន​បាន​។ ផ្អែក​លើ​ហេតុផល​នេះ អ្នក​ត្រូវ​ស្វែងរក​ការព្យាបាល​អោយ​ហើយ ទើប​វា​មិន​ចម្លងជំងឺ​នេះ​ទៅ​ដៃគូ​ខាង​ស្រី​បាន​។

​ជំងឺ​ប្រមេះទឹកបាយ​
​ជំងឺ​ប្រមេះទឹកបាយ​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ជំងឺ NSU ទេ គឺ​ឆ្លង​តាម​ការ​រួមភេទ ហើយ​ច្រើន​តែ​បង្ក​ជា​ការហូរ​ទឹករំអិល​តាម​លិង្គ និង​ឈឺចាប់​ពេល​នោម​។ ប៉ុន្តែ​ទឹករំអិល​នោះ​អាច​មាន​ពណ៌​ច្រើន​ដូចជា លឿង​, បៃតង​, ស​, ខា​ប់ ឬ​ថ្លា​។ រោគសញ្ញា​ប្រហែលជា​មាន​តិចតួច​ទេ​ហើយ​ពិបាក​សម្គាល់​ដឹង​ណាស់​ក្រៅពី​ហូរ​ទឹករំអិល​ច្រើន​។ ជំងឺ​ប្រមេះទឹកបាយ​អាច​រាលដាល​ទៅ​ពងស្វាស​, ធ្វើអោយ​ឈឺ​, ហើម និង​ក្រហម​។ ចំពោះ NSU ស្ត្រី​អាច​ឆ្លង​ជំងឺ​នេះ​ដោយ​មិនដឹង​ខ្លួន ប៉ុន្តែ​មាន​ស្ត្រី​ប្រមាណ ១០​ទៅ​២០​ភាគរយ​ទេ​ដែល​កើត​ជំងឺ​ប្រមេះទឹកបាយ​ចេញ​រោគសញ្ញា​ហូរ​ទឹករំអិល​តាម​បង្ហួរ​នោម​។

​ការ​រលាក​
​ជា​ម្តងម្កាល បង្ហួរនោម​អាច​ទៅ​ជា​រលាក​ដោយ​គ្មាន​ការបង្ក​រោគ​អ្វី​ទាំងអស់​។ ឧទាហរណ៍ បើសិន​ជា​អ្នក​យក​ដៃ​លូក ឬ​ប៉ះពាល់​នៅលើ​បង្ហួរនោម វា​អាច​នឹង​ធ្វើអោយ​ដាច់ដោច ឬ​ខូច​ភ្នាស់​កម្រាល​នៅ​ទីនោះ ដែល​ជាហេតុ​នាំ​អោយរ​លា​ក និង​ហូរ​ទឹករំអិល​បាន​។ ដូចគ្នានេះដែរ ថ្នាំ​សម្លាប់​មេរោគ​, ការ​ងូតទឹក​ក្នុង​ទឹក​ពពុះ​សាប៊ូ ឬ​សាប៊ូ​មាន​ជាតិគីមី​ខ្លាំង​ក៏​អាច​បង្ក​ការ​រលាក​ដល់​បង្ហួរនោម​បាន​ដែរ​បើសិនជា​អ្នក​ងាយ​នឹង​អា​ឡែក​ស៊ី​នឹង​ផលិតផល​ទាំងនេះ​។ ហើយ​ចូរ​ពិនិត្យ​អោយ​ច្បាស់​ថា ការហូរ​ទឹករំអិល​នេះ​ពិតជា​ចេញពី​បង្ហួរនោម ឬ​មាន​ដំបៅ​នៅ​ខាងក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។