សម្តេចតេជោ៖ ចូលរួមពិធីបុណ្យ មាឃបូជា ដើម្បីសុខសន្តិភាពនិងការរីកចម្រើន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានរំលេចអំពីការអភិវឌ្ឍន៍ ប្រទេសជាតិ ជាពិសេសនៅក្នុង វិស័យព្រះពុទ្ធសាសនា ដែលចំនួនព្រះសង្ឃ ក្នុងវត្តអារាម បានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។

តាមបណ្តាញសង្គម ហ្វេសបុក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ បានបញ្ជាក់អំពីសារៈសំខាន់ នូវពិធីបុណ្យមាឃបូជា នាថ្ងៃនេះ។ « ពិធីបុណ្យនេះគឺដើម្បីរំឭក ដល់ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងព្រះពុទ្ធសាសនា ដូចជា ១)- រំឮកដល់ថ្ងៃចតុរង្គសន្និបាត នៃព្រះភិក្ខុសង្ឃទាំង ១២៥០អង្គ នាថ្ងៃ ១៥ កើត ខែមាឃ និង ២)- រំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានដាក់អាយុសង្ខារ ពោលគឺ ថ្ងៃ១៥កើត ខែមាឃនេះ ជាថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ បានត្រាស់ដឹង និងក៏ជាថ្ងៃដែលព្រះអង្គបានចូលបរិនិព្វាន។»

សម្តេចតេជោ ក៏បានរំលេចឡើង នូវសមទ្ធផលខ្លះៗ ក្រោមការដឹករបស់ សម្តេចតេជោ បានធ្វើអោយវិស័យពុទ្ធចក្ររីកលូតលាស់យ៉ាងស្គុសស្គាយនៅទូទាំងប្រទេស។ បច្ចុប្បន្ននេះកម្ពុជាមានវត្តអារាមចំនួន៤.៥១៤ វត្ត ក្នុងនោះគណៈធម្មយុត្តិកនិកាយ ១៧៤ វត្ត និងព្រះសង្ឃទាំងពីរគណៈ មានចំនួន ៥៦.៨២០អង្គ ។

បន្ថែមលើសពីនេះ សម្តេចក៏បានបញ្ជាក់ពី គុណតម្លៃដ៏ពិសិដ្ឋ របស់ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យ បងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នា ដោយសុខសាន្ត ខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន រួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ និងថែរក្សាការពារ អត្តសញ្ញាណជាតិទៀតផង។ ជាងនេះទៀត ការអប់រំបែបព្រះពុទ្ធសាសនា ក៏បានរួមចំណែយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង អំពីតម្លៃសីលធម៌ និង ឥរិយាបថរស់របស់ពលរដ្ឋ នៅក្នុងសង្គមយើងផងដែរ។

សម្តេចក៏បាន ជូនពរជនរួមជាតិទូទាំង ប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសនៅក្នុង ពិធីបុណ្យមាឃបូជា នៅថ្ងៃនេះកុំបីខាន៕